អ្នកបោះឆ្នោតអាចធ្វើឲ្យទីផ្សាររង្គោះរង្គើ នៅក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់ រាប់ពីជប៉ុន ដល់ប្រេស៊ីល

2026/02/03 12:02:43 am        73

រាប់ពីប្រទេសជប៉ុន រហូតដល់ប្រេស៊ីល ការបោះឆ្នោតអាចបន្ថែមភាពមិនប្រាកដប្រជាបន្ថែមទៀត នៅឆ្នាំនេះ ដល់ទីផ្សារដែលត្រូវបានរងគ្រោះរួចហើយ ដោយសារការប្រែប្រួលគោលនយោបាយរបស់សហរដ្ឋអាមេរិក និងភាពតានតឹងកាន់តែខ្លាំងឡើងៗផ្នែកភូមិសាស្ត្រនយោបាយ។  

នៅតំបន់អាស៊ី ការបោះឆ្នោតរបស់ជប៉ុន នាចុងសប្តាហ៍ខាងមុខនេះ គឺជាព្រឹត្តិការណ៍ដែលមិនអាចទាយទុកជាមុនបានបំផុតជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈដែលការបោះឆ្នោត នៅតំបន់អាមេរិកឡាទីន នឹងសាកល្បងការផ្លាស់ប្តូរស្តាំនិយមរបស់តំបន់នេះ។ 

ការបោះឆ្នោតមុនអាណត្តិរបស់ជប៉ុន នៅថ្ងៃទី៨ ខែកុម្ភៈ អាចនឹងធ្វើឲ្យមានការចំណាយបន្ថែមក្នុងប្រទេសឧស្សាហកម្មលូតលាស់ដែលមានបំណុលច្រើនបំផុតរបស់ពិភពលោក ដោយប្រៀបធៀបមូលដ្ឋានបំណុលនឹងផលិតផលក្នុងស្រុកសរុប (GDP)។ លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ចង់ប្រែក្លាយប្រជាប្រិយភាពផ្ទាល់ខ្លួនទៅជាការគាំទ្រ ចំពោះគោលនយោបាយសារពើពន្ធដ៏ធំរបស់លោកស្រី និងជំរុញជំហររដ្ឋាភិបាលចម្រុះរបស់លោក នៅក្នុងសភា។ ការស្ទង់មតិចុងក្រោយបំផុតបង្ហាញថា ការផ្ដល់ទំនុកចិត្តលើរូបលោកស្រី បានធ្លាក់ចុះបន្តិច។ 

នៅតំបន់អឺរ៉ុប ការបោះឆ្នោតខែមេសារបស់ប្រទេសហុងគ្រី គឺជាឱកាសដ៏ល្អបំផុតជាលើកដំបូងរបស់គណបក្សប្រឆាំង ក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីបញ្ចប់ការដឹកនាំរយៈពេល ១៦ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី Viktor Orban។ ក្តីបារម្ភអំពីការចំណាយនៃការរស់នៅ គឺខ្ពស់ ហើយលោក Orban បានប្រើប្រាស់ការផ្តល់ជូនផ្នែកហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយកង្វល់របស់អ្នកបោះឆ្នោត។ 

សម្រាប់ចក្រភពអង់គ្លេស ជាធម្មតា ការបោះឆ្នោតមូលដ្ឋានមិនសូវទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនបរទេសនោះឡើយ ប៉ុន្តែការបោះឆ្នោតក្នុងខែឧសភា អាចនឹងធ្វើឲ្យមានការយកចិត្តទុកដាក់ពិសេស។ ទីផ្សារមានភាពរសើប ដោយសារសញ្ញា ដែលបង្ហាញថា គណបក្សការងារដែលកំពុងកាន់អំណាចរបស់លោក Keir Starmer អាចត្រូវបានជំនួស ដូចដែលបានឃើញដោយការលក់ចេញមូលបត្របំណុលថ្មីៗនេះ។ 

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កំពុងនាំមុខនៅក្នុងការស្ទង់មតិសម្រាប់ការបោះឆ្នោតខែតុលា។ លោក Lula វ័យ ៨០ឆ្នាំ ដែលស្វែងរកអាណត្តិទី៤ បានដោះស្រាយឲ្យមានការផ្អាកជម្លោះជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ទោះបីជាមានការប៉ះទង្គិចគ្នា ជុំវិញបញ្ហាផ្សេងៗ ជាពិសេសពន្ធគយ។ 

រីឯការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅខែវិច្ឆិកា គឺជាដំណើរការនឹងកំណត់ថា តើក្រុមណាគ្រប់គ្រងសភា ហើយវាក៏ជាការសាកល្បងដ៏សំខាន់មួយ សម្រាប់លោក Trump ផងដែរ។ លទ្ធភាពចំណាយ គឺជាបញ្ហាដ៏ក្តៅគគុកមួយ។ ការស្ទង់មតិបង្ហាញថា ជនជាតិអាមេរិក ជាទូទៅមិនពេញចិត្តនឹងការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Trump ឡើយ។ ជាប្រវត្តិសាស្ត្រ គណបក្សរបស់អ្នកកាន់តំណែង តែងតែរងផលប៉ះពាល់ អំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm