លោក MEDVEDEV ៖ ហានិភ័យនៃសង្គ្រាមពិភពលោក នៅតែមានកម្រិតខ្ពស់

2026/02/03 12:31:00 am        57

លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានព្រមាននៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន TASS, Reuters និង Wargonzoថា ស្ថានភាពពិភពលោក អាចនឹងហួសពីការគ្រប់គ្រង ហើយហានិភ័យនៃសង្គ្រាមពិភពលោក គឺមានកម្រិតខ្ពស់ណាស់។  

អ្នកនយោបាយរូបនេះ បានកត់សម្គាល់ថា៖«ជាការពិត នាពេលថ្មីៗនេះ យើងបានបន្តទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ហើយរឿងនេះ មិនអាចធ្វើឲ្យរីករាយទេ។ ហើយយើងកំពុងធ្វើការពិគ្រោះយោបល់លើបញ្ហាជាច្រើន រួមទាំងបញ្ហានៃការដោះស្រាយជម្លោះអ៊ុយក្រែន។ ប៉ុន្តែស្ថានភាពទូលំទូលាយ គឺមានគ្រោះថ្នាក់ខ្លាំងណាស់»។ លោកបានបន្ថែម៖«ជាអកុសល ជម្លោះពិភពលោកមិនអាចច្រានចោលបានទេ ហើយខ្ញុំគិតថា ហានិភ័យគឺខ្ពស់ណាស់ ហើយវាមិនបានថយចុះទេ»។

លោក Medvedev បាននិយាយថា លោកដឹងពីអ្វីដែលខ្លួនកំពុងនិយាយ ក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ខណៈពេលដែលក្នុងនាមជាមនុស្សម្នាក់ដែលធ្លាប់បម្រើការជាប្រមុខរដ្ឋ។ លោកយល់ឃើញថា៖«កម្រិតឈឺចាប់ថយចុះ គឺជាគ្រោះថ្នាក់ចម្បង។ អ្នកនយោបាយរូបនេះ បានរំលឹកឡើងវិញថា៖«កាលខ្ញុំនៅក្មេង ប្រទេសឈានមុខគេ គឺសហភាពសូវៀត សហរដ្ឋអាមេរិក ប្រទេសណាតូ និងកតិកាសញ្ញាក្រុងវ៉ាសូវី បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅពេលដែលពួកគេបានពិភាក្សាអំពីលទ្ធភាពនៃការប្រឈមមុខដាក់គ្នាដោយនុយក្លេអ៊ែរ»។ ទោះជាយ៉ាងណាក៏ដោយ អាកប្បកិរិយាចំពោះប្រធានបទនេះ បានផ្លាស់ប្តូរចាប់តាំងពីសម័យនោះមក ហើយការផ្លាស់ប្តូរទាំងនេះ គឺគួរឲ្យកត់សម្គាល់ជាពិសេសក្នុងអំឡុងពេលរដ្ឋបាលអាមេរិកមុនៗ។ «ហើយយើងបានព្រមានថា រឿងទាំងអស់នេះ អាចនាំឲ្យឈានទៅរកការមិនអាចគ្រប់គ្រងបាន។ ការវាយប្រហារនុយក្លេអ៊ែរណាមួយ និងមានការឆ្លើយតប។ ការវាយប្រហារមួយទៀត ក៏មានការឆ្លើយតបមួយទៀតដែរ។ ហើយក្រោយមក ការឆ្លើយតបចុងក្រោយ នឹងមានលក្ខណៈសកល និងបំផ្លិចបំផ្លាញទាំងស្រុង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm