ច្រកព្រំដែនដ៏សំខាន់ Rafah របស់តំបន់ហ្កាហ្សា ជាមួយអេហ្ស៊ីប បើកឡើងវិញ តែមានកម្រិត

2026/02/03 12:44:10 am        96

ប្រជាជនប៉ាឡេស្ទីន បានចាប់ផ្តើមចូលឡើងវិញ តាមច្រកព្រំដែន Rafah រវាងតំបន់ហ្កាហ្សាស្ទ្រីប និងប្រទេសអេហ្ស៊ីប បន្ទាប់ពីវាបានបើកជាថ្មី សម្រាប់ការធ្វើដំណើររបស់ប្រជាជន។

ច្រកព្រំដែននេះ ភាគច្រើនត្រូវបានបិទចាប់តាំងពីខែឧសភា ឆ្នាំ២០២៤ នៅពេលដែលផ្នែកខាងប៉ាឡេស្ទីន ត្រូវបានគ្រប់គ្រងដោយកងកម្លាំងអ៊ីស្រាអែល។ ការបើកឡើងវិញនេះ ដែលត្រូវបានពន្យារពេលជាយូរមកហើយនោះ គឺជាផ្នែកសំខាន់មួយនៃដំណាក់កាលដំបូងនៃផែនការបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក Donald Trump រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបានចាប់ផ្តើមកាលពីខែតុលាឆ្នាំមុន។

មានតែមនុស្សមួយចំនួនប៉ុណ្ណោះដែលនឹងអាចឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ជំនួយមនុស្សធម៌ និងទំនិញពាណិជ្ជកម្ម នៅតែមិនត្រូវបានអនុញ្ញាតដដែល។ ប្រជាជនប៉ាឡេស្ទីនដែលមានជំងឺ និងរបួសប្រហែល ២០.០០០នាក់ កំពុងរង់ចាំចាកចេញពីតំបន់ហ្កាហ្សា ដើម្បីទទួលបានការព្យាបាល។

របាយការណ៍របស់អ៊ីស្រាអែល ឲ្យដឹងថា មានតែអ្នកជំងឺ ៥០នាក់ប៉ុណ្ណោះ អមដោយសាច់ញាតិ ២នាក់ នឹងត្រូវបានអនុញ្ញាតឲ្យចេញជារៀងរាល់ថ្ងៃ ហើយថា មនុស្ស ៥០នាក់ ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ដែលបានចាកចេញពីតំបន់ហ្កាហ្សា អំឡុងសង្គ្រាម នឹងត្រូវបានអនុញ្ញាតឲ្យត្រឡប់មកវិញ។

អង្គការសុខភាពពិភពលោក (WHO) នឹងត្រួតពិនិត្យការផ្ទេរអ្នកជំងឺពីដែនដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស ដោយដឹកពួកគេតាមរថយន្តក្រុងឆ្លងកាត់តំបន់គ្រប់គ្រងដោយយោធាអ៊ីស្រាអែល ទៅកាន់ច្រកឆ្លងកាត់នេះ។ នេះបើយោងតាមការដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយ BBC News។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានព្រមានថា អ្នកណាដែលឆ្លងកាត់ខ្សែបន្ទាត់លឿង ដែលសម្គាល់តំបន់គ្រប់គ្រងដោយអ៊ីស្រាអែលក្រោមកិច្ចព្រមព្រៀងឈប់បាញ់ នឹងត្រូវ «បាញ់ប្រហារ»។ ច្រកឆ្លងកាត់ Rafah នឹងត្រូវបានគ្រប់គ្រងដោយអ្នកត្រួតពិនិត្យមកពីសហភាពអឺរ៉ុប និងបុគ្គលិកប៉ាឡេស្ទីនមូលដ្ឋាន ខណៈដែលអ៊ីស្រាអែលនឹងធ្វើការត្រួតពិនិត្យសន្តិសុខពីចម្ងាយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm