ឯកអគ្គរដ្ឋទូតអាហ្វហ្គានីស្ថានប្រចាំប្រទេសរុស្ស៊ី លោក Gul Hassan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TASS ថា តំណាងក្រុមហ៊ុនរុស្ស៊ី កំពុងចរចានៅទីក្រុងកាប៊ុល ជាមួយភ្នាក់ងារពាក់ព័ន្ធទាក់ទងនឹងការសាងសង់រោងចក្រថាមពលវារីអគ្គិសនីខ្នាតតូច។

អ្នកការទូតរូបនេះ បាននិយាយដោយឆ្លើយតបទៅនឹងសំណួរអំពីថាតើការងារកំពុងដំណើរការនៅក្នុង វិស័យនេះឬអត់ថា៖«ជាការពិតណាស់ ក្រុមហ៊ុនរុស្ស៊ី កំពុងបង្ហាញចំណាប់អារម្មណ៍លើវិស័យផលិតអគ្គិសនី។ ក្រុមហ៊ុនមួយចំនួន បានទៅទស្សនកិច្ចប្រទេសអាហ្វហ្គានីស្ថានរួចហើយ និងបានរៀបចំកិច្ចប្រជុំ និងពិភាក្សាជាមួយភ្នាក់ងារ និងអ្នកឯកទេសពាក់ព័ន្ធរួចហើយ។
អ្នកការទូតរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោក ក្នុងនាមជាប្រធានបេសកកម្មការទូត នៅទីក្រុងមូស្គូថា៖«ក្នុងន័យនេះ គេរំពឹងថា ជំហានជាក់ស្តែង នឹងត្រូវអនុវត្តក្នុងទិសដៅនេះ នាពេលអនាគតដ៏ខ្លីខាងមុខ»៕
