ឥស្សរជនរុស្ស៊ី បញ្ជាក់ថា ការផុតកំណត់នៃសន្ធិសញ្ញា New START គួរតែជាក្ដីបារម្ភរបស់ពិភពលោក

2026/02/03 01:33:52 am        92

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រសិនបើសន្ធិសញ្ញា New START ផុតកំណត់ដោយគ្មានកិច្ចព្រមព្រៀងថ្មី ពិភពលោកគួរតែបារម្ភ ពីព្រោះមហាអំណាចនុយក្លេអ៊ែរធំជាងគេបំផុត មិនមានដែនកំណត់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ដោយអាចជាលើកដំបូង ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៧០។

សន្ធិសញ្ញា New START ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ ដោយអតីតប្រធានាធិបតីអាមេរិក លោក Barack Obama និងលោក Medvedev ដែលបានកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ បានកំណត់ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលដាក់ពង្រាយដល់ចំនួន ១.៥៥០គ្រាប់ សម្រាប់ភាគីទាំង២។

សន្ធិសញ្ញានេះត្រូវផុតកំណត់នៅថ្ងៃទី៥ ខែកុម្ភៈ ហើយមន្ត្រីរុស្ស៊ី បានឲ្យដឹងថា ពួកគេមិនទាន់មានការឆ្លើយតបជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោននៅឡើយទេ ជុំវិញសំណើរបស់ប្រធានាធិបតី លោក Vladimir Putin ដើម្បីបន្តកិច្ចព្រមព្រៀងកម្រិតមីស៊ីល និងក្បាលគ្រាប់ដែលមានស្រាប់ សម្រាប់រយៈពេលមួយឆ្នាំទៀត។

ដោយផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters, TASS និង WarGonzo ដែលជាវេបសាយសរសេរពីសង្គ្រាមរុស្ស៊ី ក្នុងបទសម្ភាសន៍មួយនៅគេហដ្ឋានរបស់លោក នៅខាងក្រៅទីក្រុងមូស្គូ លោក Medvedev បានប្រាប់ថា៖ «ខ្ញុំមិនចង់និយាយថា នេះមានន័យថា ជាគ្រោះមហន្តរាយភ្លាមៗ ហើយសង្គ្រាមនុយក្លេអ៊ែរ នឹងចាប់ផ្តើមនោះទេ ប៉ុន្តែវានៅតែជាអ្វី ដែលគួរតែធ្វើឲ្យមនុស្សគ្រប់គ្នាត្រូវបារម្ភ»។

“លោកបានសង្កត់ធ្ងន់ថា៖ «ទ្រនិចនាឡិកា (ថ្ងៃវិនាស) កំពុងដើរ ហើយជាក់ស្តែង ល្បឿន គឺកាន់តែលឿនជាងមុន»។

កាលពីខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញថា លោកនឹងបណ្ដោយឲ្យសន្ធិសញ្ញានេះផុតកំណត់តាមធម្មតា។ លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន New York Times ថា៖ «ប្រសិនបើវាផុតកំណត់ វានឹងផុតកំណត់។ យើងនឹងត្រឹមតែធ្វើកិច្ចព្រមព្រៀងដ៏ប្រសើរមួយប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm