វិមានក្រឹមឡាំង នៅថ្ងៃចន្ទ (ទី២ ខែមករា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ី នៅតែព្យាយាមជួយសម្រាលភាពតានតឹង ជុំវិញបញ្ហាអ៊ីរ៉ង់ ហើយថា ខ្លួនបានផ្តល់សំណើសុំជួយជាយូរមកហើយ ដើម្បីកែច្នៃ ឬរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ ។
នៅពេលត្រូវបានសួរថា តើរុស្ស៊ីកំពុងពិភាក្សាជាមួយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អំពីលទ្ធភាពនៃការយកអ៊ុយរ៉ានីញ៉ូមដែលចម្រាញ់រួចរបស់អ៊ីរ៉ង់ដែរ ឬអត់នោះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា៖ «ប្រធានបទនេះស្ថិតនៅក្នុងរបៀបវារៈជាយូរមកហើយ»។
លោក Peskov បានលើកឡើងថា៖ «រុស្ស៊ីបានផ្តល់សំណើសុំជួយអស់រយៈពេលជាយូរមកហើយ ដែលអាចនឹងជាជម្រើសមួយ នាំទៅដល់ការលុបបំបាត់ដើមហេតុនៃបញ្ហាមួយចំនួន សម្រាប់ប្រទេសពាក់ព័ន្ធ»។
លោកបានសង្កត់ធ្ងន់ថា៖ «ឥឡូវនេះ រុស្ស៊ីកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន បន្តទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធទាំងអស់ និងរក្សាការត្រៀមខ្លួនរបស់ខ្លួន ក្នុងការបន្ថយភាពតានតឹង ជុំវិញបញ្ហាអ៊ីរ៉ង់ តាមដែលអាចធ្វើទៅបាន»៕