បេសកជនអាមេរិក លោក Witkoff នឹងទស្សនកិច្ច នៅអ៊ីស្រាអែល និងជួបជាមួយលោក Netanyahu

2026/02/03 03:05:47 am        52


មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល ២រូប បានឲ្យដឹងនៅថ្ងៃចន្ទ (ទី២ ខែកុម្ភៈ ឆ្នាំ២០២៦) ថា បេសកជនជាន់ខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Steve Witkoff ត្រូវបានគេរំពឹងថា នឹងទស្សនកិច្ច នៅប្រទេសអ៊ីស្រាអែល ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងប្រមុខយោធាអ៊ីស្រាអែល។

មន្ត្រីទាំងនេះ បានបង្ហើបថា ដំណើរទស្សនកិច្ចរបស់លោក Witkoff នេះ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃអង្គារ។ ការធ្វើដំណើរនេះកើតឡើងស្របពេលមានការកើនឡើងនូវភាពតានតឹងក្នុងតំបន់ ជាមួយអ៊ីរ៉ង់ និងខណៈដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump កំពុងជំរុញផែនការរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាម នៅតំបន់ហ្កាហ្សា។

អ៊ីរ៉ង់កំពុងថ្លឹងថ្លែងលក្ខខណ្ឌ សម្រាប់ការចាប់ផ្ដើមការចរចាឡើងវិញ ជាមួយសហរដ្ឋអាមេរិក ពោលគឺភ្លាមៗបន្ទាប់ពីភាគីទាំង២ បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្ដើមឡើងវិញនូវការទូត ជុំវិញជម្លោះ អំពីបញ្ហានុយក្លេអ៊ែរដ៏យូរអង្វែង និងបំបាត់ការភ័យខ្លាចពីការមានសង្គ្រាមថ្មី ក្នុងតំបន់ ។

មន្ត្រីអ៊ីស្រាអែលទី៣ បានបញ្ជាក់ថា កិច្ចប្រជុំរបស់លោក Witkoff នឹងជាការត្រៀមលក្ខណៈ មុនពេលអាចមានការចាប់ផ្ដើមឡើងវិញនូវការចរចា ហើយនឹងបន្តកិច្ចប្រជុំចុងសប្តាហ៍របស់ប្រមុខយោធាអ៊ីស្រាអែល លោក Eyal Zamir ជាមួយសមភាគីអាមេរិករបស់លោក គឺលោកឧត្តមសេនីយ៍ Dan Caine នៅទីក្រុងវ៉ាស៊ីនតោន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm