ភ្ញៀវទេសចរបាននាំគ្នាមកទស្សនាទឹកជ្រោះកកដោយអន្លើរ Niagara ស្ថិតក្នុងប្រទេសកាណាដា បើទោះបីជាមានអាកាសធាតុត្រជាក់ខ្លាំងយ៉ាងណាក្តី ក្នុងនោះភ្ញៀវទេសចរមួយចំនួន នាំគ្នាស្ងើចសរសើរចំពោះទិដ្ឋភាពខែរងាដ៏អស្ចារ្យនេះ ។
លោក Steven Eroco មកពីទីក្រុង Oshawa រដ្ឋ Ontario ដែលបានមកកម្សាន្តលេងជាមួយដៃគូ Laura Gohnston របស់គាត់និយាយថា ពួកយើងមកទីនេះ ដើម្បីប្រារព្ធខួបទំនាក់ទំនងស្នេហារយៈពេល ១០ឆ្នាំ របស់ពួកយើង ។
លោកបន្តថា ពួកយើងទទួលបានដំណឹងថា មកទីនេះ គឺជាពេលវេលាល្អបំផុតនារដូវរងា ដូច្នេះហើយពួកយើងក៏សម្រេចចិត្តធ្វើដំណើរមកកាន់តែនេះតែម្តង ។
ស្ថានភាពទឹកជ្រោះកក ដើមឈើកក និងទឹកកកដោយអន្លើរ បានធ្វើភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំង ដែលរួមទាំងភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិផងដែរ ។
ចំណែកឯនាង Nancy និងលោក Jim Millington មកពីរដ្ឋ Ontario ដែរនោះ បានចែករំលែកចំណាប់អារម្មណ៍របស់ពួកគេ ។
នាង Nancy Millingtonនិយាយថា វាហាក់ដូចជាល្ងង់បន្តិចដែរ កាលដែលមកកម្សាន្តលេងទាំងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងបែបនេះ ប៉ុន្តែវាពិតជាស្រស់ស្អាតខ្លាំងណាស់ ។
នាង Myrna Gonzalez កើតនៅម៉ិកស៊ិក និងលោក Fernando Nieto ដែលបានរស់នៅក្នុងប្រទេសកាណាដា ចាប់តាំងពីឆ្នាំ ២០០០ បានបន្ទរអារម្មណ៍រីករាយស្រដៀងគ្នា ។
នាង Nieto និយាយថា ពួកយើងចូលចិត្តមកកម្សាន្តលេងអំឡុងរដូវរងា ពីព្រោះថា បទពិសោធន៍ពិតជាអស្ចារ្យខ្លាំងណាស់ ។ វាត្រជាក់ខ្លាំងពិតមែន ប៉ុន្តែវាក៏ស្រស់ស្អាតដូចគ្នា ៕