មេដឹកនាំចក្រភពអង់គ្លេស និង EU ស្វាគមន៍ការបើកច្រកឆ្លងកាត់ Rafah របស់តំបន់ហ្កាហ្សា

2026/02/03 03:30:15 am        97


រដ្ឋមន្ត្រីការបរទេសអង់គ្លេស នៅថ្ងៃចន្ទ (ទី២ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បាននិយាយថា លោកស្រីស្វាគមន៍ការបើកច្រកឆ្លងកាត់ព្រំដែនដ៏សំខាន់ Rafah របស់តំបន់ហ្កាហ្សា ដែលនឹងអនុញ្ញាតឲ្យប្រជាជនប៉ាឡេស្ទីនឆ្លងកាត់ទាំងទៅទាំងមកដោយថ្មើរជើង ប៉ុន្តែបានសង្កត់ធ្ងន់ថា នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។

លោកស្រី Yvette Cooper បានលើកឡើងនៅលើបណ្ដាញ X ថា៖ «ខ្ញុំស្វាគមន៍ការបើកច្រកឆ្លងកាត់ Rafah ឡើងវិញ ដើម្បីឲ្យប្រជាជនឆ្លងកាត់ទាំងទៅទាំងមកដោយថ្មើរជើង ដោយអនុញ្ញាតឲ្យមនុស្សមួយចំនួនដែលមានតម្រូវការខ្លាំងទទួលបានការថែទាំសុខភាព នៅក្នុងប្រទេសអេហ្ស៊ីប។ ប៉ុន្តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។

លោកស្រីបានសង្កត់ធ្ងន់ថា៖ «ត្រូវតែមានលំហូរជំនួយ ការរឹតបន្តឹងលើការផ្គត់ផ្គង់សំខាន់ៗត្រូវតែបន្ធូរបន្ថយ ហើយបុគ្គលិកជំនួយត្រូវតែត្រូវបានអនុញ្ញាតឲ្យចូលធ្វើប្រតិបត្តការ»។

ចំណែកប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) ក៏បានស្វាគមន៍ ចំពោះការបើកឡើងវិញនូវច្រកព្រំដែន Rafah រវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីបនេះដែរ ដោយចាត់ទុកថា ជា «ការទ្រទ្រង់ជីវិត» ដល់ប្រជាជនប៉ាឡេស្ទីនដែលមានជំងឺ និងរបួស នៅក្នុងដែនដីនេះ និងជាជំហានមួយឆ្ពោះទៅមុខនៅក្នុងផែនការសន្តិភាព។

អ្នកការទូតជាន់ខ្ពស់ EU លោកស្រី Kaja Kallas បានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតថា៖ «ការបើកច្រកព្រំដែន Rafah គឺជាជំហានជាក់ស្តែង និងវិជ្ជមានមួយ នៅក្នុងផែនការសន្តិភាព»។

លោកស្រីបានសរសេរបន្ថែមថា៖ «បេសកកម្មស៊ីវិលរបស់សហភាពអឺរ៉ុប គឺស្ថិតនៅលើដីជាក់ស្ដែង ដើម្បីតាមដានប្រតិបត្តិការឆ្លងកាត់ និងគាំទ្រឆ្មាំព្រំដែនប៉ាឡេស្ទីន»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm