អ៊ីរ៉ង់ និងអាមេរិកនឹងធ្វើកិច្ចចរចានុយក្លេអ៊ែរនៅថ្ងៃសុក្រ ខណៈលោកTrumpព្រមានថារឿងអាក្រក់នឹងកើតឡើងបើគ្មានកិច្ចព្រមព្រៀង

2026/02/03 03:15:19 pm        247

ក្រុមមន្ត្រីអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នឹងបន្តកិច្ចចរចានុយក្លេអ៊ែរនៅថ្ងៃសុក្រសប្ដាហ៍នេះនៅប្រទេសទួរគី ហើយប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានថា ទន្ទឹមនឹងនាវាចម្បាំងធំៗរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ រឿងអាក្រក់ទំនងជានឹងកើតឡើងប្រសិនបើកិច្ចព្រមព្រៀងមិនអាចសម្រេចបាន។

បេសកជនពិសេសអាមេរិកលោក Steve Witkoff និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi នឹងជួបគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្រោចស្រង់ឡើងវិញខាងច្រកការទូតលើជម្លោះដ៏យូរអង្វែងអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបំបាត់ការភ័យខ្លាចនៃសង្គ្រាមថ្មីក្នុងតំបន់ ខណៈមន្ត្រីការទូតក្នុងតំបន់មួយរូបបាននិយាយថា តំណាងមកពីប្រទេសដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប ក៏នឹងចូលរួមផងដែរ។

ភាពតានតឹងកំពុងកើនឡើងខ្លាំងស្របពេលការបង្កើនកងទ័ពជើងទឹកអាមេរិកនៅជិតមាត់ទ្វារផ្ទះរបស់អ៊ីរ៉ង់ បន្ទាប់ពីការបង្ក្រាបដោយហិង្សាលើបាតុកម្មប្រឆាំងរដ្ឋាភិបាលកាលពីខែមុន ដែលជាភាពចលាចលក្នុងស្រុកដ៏សាហាវបំផុតនៅប្រទេសអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ ១៩៧៩របស់ខ្លួន។

លោក Trump ដែលបានបញ្ឈប់ការគំរាមធ្វើអន្តរាគមន៍ក្នុងអំឡុងពេលបង្ក្រាបនោះ បានទាមទារឱ្យទីក្រុងតេអេរ៉ង់ធ្វើសម្បទាននុយក្លេអ៊ែរ និងបានបញ្ជូនកងនាវាទៅកាន់ឆ្នេរសមុទ្ររបស់ប្រទេសនេះ។ លោកបាននិយាយកាលពីសប្តាហ៍មុនថា អ៊ីរ៉ង់កំពុង «និយាយយ៉ាងម៉ត់ចត់» ខណៈមន្ត្រីសន្តិសុខជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់ លោក Ali Larijani បាននិយាយថា ការរៀបចំសម្រាប់ការចរចាកំពុងដំណើរការ។

នៅពេលសួរកាលពីថ្ងៃចន្ទ២មករា សប្ដាហ៍នេះ អំពីលទ្ធភាពនៃកិច្ចព្រមព្រៀង លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានថា កិច្ចចរចាកំពុងកើតឡើងហើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm