គុយបាបដិសេធការចោទប្រកាន់ពីការគំរាមកំហែងសន្តិសុខ ខណៈសហរដ្ឋអាមេរិកបង្កើនសម្ពាធ

2026/02/03 06:40:35 pm        138

រដ្ឋាភិបាលគុយបាបានបដិសេធការចោទប្រកាន់ដែលថាខ្លួនបង្កការគំរាមកំហែងដល់សន្តិសុខរបស់សហរដ្ឋអាមេរិក ដោយទទូចថា ប្រទេសនេះត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយទីក្រុងវ៉ាស៊ីនតោន។

ក្រសួងការបរទេសគុយបាបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ២កុម្ភៈសប្ដាហ៍នេះ ដោយអំពាវនាវឱ្យមានការសន្ទនា និងសង្កត់ធ្ងន់ថាប្រទេសកោះនៅតំបន់សមុទ្រការ៉ាអ៊ីពមួយនេះ មិនគាំទ្រ ភេរវកម្មទេ។ សេចក្តីប្រកាសនេះកើតឡើងស្របពេលមានភាពតានតឹងកើនឡើងបន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡាលោក Nicolas Maduro កាលពីខែមុន ដែលជាផ្នែកមួយនៃការជំរុញរបស់ប្រធានាធិបតី Trump សម្រាប់ការត្រួតត្រារបស់សហរដ្ឋអាមេរិកលើអឌ្ឍគោលខាងលិច។ 

រដ្ឋាភិបាលគុយបាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានប្រាប់សារព័ត៌មាន AFP ថាខ្លួនកំពុងទំនាក់ទំនង ជាមួយរដ្ឋបាលរបស់ប្រធានាធិបតី Trump ប៉ុន្តែមិនទាន់មានការចរចាជាផ្លូវការលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់យុទ្ធនាការដាក់សម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោនលើកោះនេះនៅឡើយទេ។

សេចក្តីថ្លែងការណ៍ពីទីក្រុងហាឡាវ៉ាន (Havana )បាននិយាយថា ប្រជាជនគុយបា និងប្រជាជនអាមេរិកទទួលបានអត្ថប្រយោជន៍ពីការចូលរួមប្រកបដោយស្ថាបនា កិច្ចសហប្រតិបត្តិការស្របច្បាប់ និងការរួមរស់ដោយសន្តិភាព។

គុយបាបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់ខ្លួនក្នុងការរក្សាការសន្ទនាដោយការគោរពគ្នាទៅវិញទៅមក ដែលតម្រង់ទិសទៅរកលទ្ធផលជាក់ស្តែង ជាមួយរដ្ឋាភិបាលអាមេរិក ដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក និងច្បាប់អន្តរជាតិ។សេចក្តីថ្លែងការណ៍នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក Trump បាននិយាយថា ទំនាក់ទំនងការទូតជាមួយប្រទេសគុយបាត្រូវបានរស់ឡើងវិញ ដោយកត់សម្គាល់ថារដ្ឋបាលរបស់លោកកំពុងនិយាយជាមួយ មនុស្សដ៏ថ្លៃថ្នូរ ក្នុងរដ្ឋាភិបាលគុយបា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        232
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        274
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm