រដ្ឋមន្ត្រីសុខាភិបាល ចុះពិនិត្យការបម្រើសេវាជូនពលរដ្ឋនៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និង​មណ្ឌល​សុខភាព​សំរោង ខេត្តបន្ទាយមានជ័យ

2026/02/03 07:27:07 pm        248

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួង កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ ក្តីនឹក​រលឹក​ ដល់មន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ និងមណ្ឌលសុខភាពសំរោង ខេត្ត​ឧត្តរ​មាន​ជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ដែល​ខិត​ខំ​ក្នុង​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ និងលះបង់សុវត្ថិភាពផ្ទាល់ខ្លួន ដោយឆន្ទៈមោះមុត ក្នុងនាមជា​កង​ទ័ព​អាវស ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការថែទាំព្យាបាលនោះឡើយ។

ឯកឧត្តម បានផ្តល់ជាអនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលមន្ទីរពេទ្យខេត្ត និង​មណ្ឌល​សុខភាព ត្រូវផ្តោតសំខាន់ក្នុងការលើកកម្ពស់សុខភាព មាតា ទារក និងកុមារ និង​ជា​ពិសេស​សុខ​ភាពផ្លូវចិត្ត។ ក្នុងនោះឯកឧត្តមបានផ្តាំផ្ញើដល់មន្រ្ដីសុខាភិបាល គ្រូពេទ្យ ត្រូវចេះ​សាមគ្គី​គ្នា មានភាពនឹងនរ ទឹកចិត្តមោះមុត ស្មារតីទទួលខុសត្រូវខ្ពស់ និងបន្តខិតខំ​ប្រឹង​ប្រែង​លើក​ស្ទួយស​មត្ថភាពសហភាតរៈ និងអង្គភាពឱ្យកាន់តែមានភាពរីកចម្រើនរុងរឿង «ត្រូវ​ធ្វើ​អ្វី​ដែល​មាន​ក្នុងដៃ ឱ្យអស់ពីលទ្ធភាព ហើយលើសពីធម្មតា»។

តមកនារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញ​ចុះ​ពិនិត្យ​ការ​បម្រើ​សេវា​សុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាល នៅមណ្ឌលសុខភាពចុងកាល់ ខេត្ត​ឧត្តរ​មាន​ជ័យ​។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរនូវការ ខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និង​ការស្មោះស្ម័គ្ររបស់មន្ត្រីសុខាភិបាល ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ក្នុង​អំឡុង​ពេល​រង​ផលប៉ះពាល់ដោយជម្លោះព្រំដែនកម្ពុជា-ថៃ។

បន្ទាប់មកនៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី បានចុះពិនិត្យនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីសុខាភិបាល ត្រូវ​បន្ត​ពង្រឹង​សមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលបន្តក្នុងជំនាញបច្ចេកទេស និងភាព​ជា​អ្នក​ដឹក​នាំ ដើម្បីពង្រឹងអង្គភាពឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹម​ថា ​មន្ទីរពេទ្យនេះ នឹងក្លាយទីកន្លែងមានការចូលរួម ភាពជាអ្នកដឹកនាំ នាពេលខាងមុខ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm