រុស្ស៊ីព្រមានជាថ្មីថា កងកម្លាំងបរទេសនៅអ៊ុយក្រែន នឹងក្លាយជា «គោលដៅស្របច្បាប់»

2026/02/03 07:39:54 pm        152

ក្រសួងការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទ (២ កុម្ភៈ) ដោយដកស្រង់សម្តីលោករដ្ឋមន្ត្រី Sergei Lavrov ថា រុស្ស៊ីនឹងចាត់ទុកការដាក់ពង្រាយកងកម្លាំងយោធាបរទេស ឬហេដ្ឋារចនាសម្ព័ន្ធណាមួយនៅអ៊ុយក្រែន ថាជាអន្តរាគមន៍ពីបរទេស ហើយចាត់ទុកកងកម្លាំងទាំងនោះជាគោលដៅស្របច្បាប់។

សេចក្ដីថ្លែងការណ៍របស់ក្រសួងរុស្ស៊ី គឺជាការឆ្លើយតបទៅនឹងសំណួរជាច្រើនដែលសាកសួរទៅកាន់លោក Lavrov ហើយប្រមុខការទូតរូបនេះក៏បានលើកសរសើរដល់កិច្ចប្រឹងប្រែងសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងបាននិយាយថា លោក Trump បានយល់ពីមូលហេតុជាមូលដ្ឋាននៅពីក្រោយជម្លោះនេះ។ សហរដ្ឋអាមេរិកបានដឹកនាំកិច្ចចរចាដែលមានបំណងបញ្ចប់ជម្លោះជិត ៤ឆ្នាំមកនេះនៅអ៊ុយក្រែន ហើយកិច្ចប្រជុំត្រីភាគីលើកទីពីរ ជាមួយតំណាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឡើងនៅសប្តាហ៍នេះនៅអេមីរ៉ាតអារ៉ាប់រួម។

ក្រសួងការបរទេសទីក្រុងមូស្គូ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា «ការដាក់ពង្រាយអង្គភាពយោធា សម្ភារៈ ឃ្លាំង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់បណ្តាប្រទេសលោកខាងលិច នៅអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានឡើយសម្រាប់រុស្ស៊ី ហើយនឹងត្រូវបានចាត់ទុកថាជា ការជ្រៀតជ្រែកពីបរទេស ដែលបង្កការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់រុស្ស៊ី»។

សេចក្ដីថ្លែងការណ៍បន្តថា បណ្តាប្រទេសលោកខាងលិច - ដែលបានពិភាក្សាអំពីលទ្ធភាពដាក់ពង្រាយកងកម្លាំងទៅកាន់អ៊ុយក្រែន ដើម្បីជួយធានាកិច្ចព្រមព្រៀងសន្តិភាពណាមួយ - ត្រូវតែយល់ឱ្យច្បាស់ថា «ក្រុមយោធាបរទេសទាំងអស់ រួមទាំងក្រុមយោធាអាល្លឺម៉ង់ផងដែរ ប្រសិនបើដាក់ពង្រាយនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        148
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm