សមាជិកសភាហ្វីលីពីន បានជួបប្រជុំគ្នានៅថ្ងៃអង្គារ (៣ កុម្ភៈ) នេះ ដើម្បីសម្រេចថា តើត្រូវពន្លឿនបណ្តឹងចោទប្រកាន់ទម្លាក់តំណែងលើលោកប្រធានាធិបតី Ferdinand Marcos Jr. ឬយ៉ាងណា បន្ទាប់មេធាវី និងក្រុមសកម្មជន បានចោទប្រកាន់លោក ពីបទក្បត់ទំនុកចិត្តសាធារណជន អំពើពុករលួយ និងរំលោភរដ្ឋធម្មនុញ្ញ។

លោក Marcos ដែលកំពុងកាន់តំណែងនៅពាក់កណ្តាលអាណត្តិរយៈពេល ៦ឆ្នាំរបស់លោក បានបដិសេធនូវរាល់ការចោទប្រកាន់ទាំងឡាយ បន្ទាប់ពីប្រឈមមុខនឹងពាក្យបណ្តឹងពីរករណីដាច់ដោយឡែកពីគ្នា របស់មេធាវី និងក្រុមសកម្មជន ដោយបណ្ដឹងទាំងនេះកំពុងជាប់នៅក្នុងគណៈកម្មាធិការយុត្តិធម៌សភាកាលពីថ្ងៃចន្ទ។
គណៈកម្មាធិការនេះបានកោះប្រជុំឡើងវិញនៅថ្ងៃអង្គារ ដើម្បីកំណត់ថា តើមាន «ខ្លឹមសារ» គ្រប់គ្រាន់ដើម្បីបញ្ជូនពាក្យបណ្តឹងនេះទៅមុខដែរឬទេ។ មិនថាគណៈកម្មាធិការសម្រេចចិត្តបែបណានោះទេ ក៏បណ្ដឹងនោះនឹងត្រូវដាក់ឱ្យបោះឆ្នោតដោយសភាជាន់ទាប ដែលគ្របដណ្ដប់ដោយសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរូបនេះ។
ប្រសិនបើពាក្យបណ្តឹងប្រឆាំងនឹងលោក Marcos ទទួលបានជោគជ័យក្នុងការបោះឆ្នោតរបស់សភា នោះលោក Marcos នឹងក្លាយជាប្រមុខរដ្ឋហ្វីលីពីនទីពីរ ដែលត្រូវចោទប្រកាន់ទម្លាក់តំណែង បន្ទាប់ពីអតីតមេដឹកនាំ លោក Joseph Estrada៕
