អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាប្ដេជ្ញាការពារអធិបតយ្យភាពជាតិ និងទឹកដី​យ៉ាង​ម៉ឺង​ម៉ាត់​មិន​អាច​ធ្វើ​សម្បទាន​បានឡើយ

2026/02/03 07:50:20 pm        491

ប្រសាសន៍របស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ជាបន្តបន្ទាប់ថា កម្ពុជា ប្ដេជ្ញា​គ្រប់​បែបយ៉ាងលើការ ការពារអធិបតយ្យភាពជាតិ និងបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ មិន​អាច​ធ្វើ​សម្បទានបាន និង​ជ្រើស​រើស​យក​ការ​ដោះស្រា​យ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី​តាម​រយៈ​យន្ត​ការ​ដែល​មានស្រាប់តាមស្មារតីនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ខណៈដែល​កម្ពុជា​ និង​ថៃ​មានខ្សែព្រំដែនអន្តរជាតិដែលការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ។ នេះបើតាមការ​បញ្ជាក់​របស់​អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា ក្នុងជំនួបជាមួយពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា​កន្លង​ទៅនេះ​ បានបានមានប្រសាសន៍ប្រាប់ប្រជាពលរដ្ឋភៀសសឹកថា ការទាមទារបូរណ​ភាព​ទឹក​ដី​របស់​យើង​នៅ​តែ​បន្ត​ធ្វើ​នៅ​គ្រប់​កន្លែង​ទាំង​អស់​ពោល​គឺ​រាជ​រដ្ឋាភិបាល​មិន​បាន​បោះ​បង់​ចោល​សិទ្ធិ​ការពារ​ទឹក​ដី​នោះឡើយ ហើយការចុះហត្ថ​លេខា​លើ​បទ​ឈប់​បាញ់​ក៏​មិន​មែន​ជា​ថ្នូរ​នឹង​ការ​កាត់​ទឹក​ដី​ឱ្យ​គេ​នោះឡើយ។

ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្សកំពុងកាន់អំណាច បានគូសបញ្ជាក់ក្នុងសារកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ថា កម្ពុជា​ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចគោលដៅចម្បងរបស់ខ្លួន គឺការបញ្ចប់​ទុក្ខ​វេទនា​របស់ប្រជាជនទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាព ដំណោះ​ស្រាយ​ប្រកប​ដោយយុត្តិធម៌ និងចីរកាល។ ទន្ទឹមនោះកម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យ ឬសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ។

សូមរម្លឹកថា ក្នុងឱកាសជំនួបជាមួយពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ, សម្ដេចធិបតី នាយក​រដ្ឋ​មន្រ្ដី​ក៏​បានបញ្ជាក់ដែរថា ការងារវាស់វែង គ្រប់គ្រង និងដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ គឺ​នៅ​តែធ្វើឡើងដោយគោរពតាមច្បាប់អន្តរជាតិដដែល ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំ​ដែន​អន្តរជាតិ​ដែល​ត្រូវដោះស្រាយយន្តការទូតនិងបច្ចេកទេសព្រំដែន។ ទោះបីជាដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​វា​យឺត​បន្តិច​មែន​តែ​វា​ជា​ដំណោះ​ស្រាយ​ដែល​ធានា​នូវ​សេចក្តី​សុខ​យូរ​អង្វែង​សម្រាប់​ទាំង​អស់​គ្នា​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm