យោងតាមក្រសួងដឹកជញ្ជូន ការធ្វើដំណើរទូទាំងតំបន់នៅឆ្នាំ២០២៦ របស់ប្រទេសចិន បានចាប់ផ្តើមកាលពីថ្ងៃចន្ទ២កុម្ភៈសប្ដាហ៍នេះ ដោយមានការប៉ាន់ប្រមាណថាមានការធ្វើដំណើនៅទូទាំងតំបន់ប្រហែល ១៨៧,៩១ លាននាក់ កើនឡើង១៣ ភាគរយបើធៀបនឹងឆ្នាំមុន។

ជាពិសេស លំហូរអ្នកដំណើរតាមផ្លូវដែកត្រូវបានប៉ាន់ប្រមាណថាមានចំនួន១២លាននាក់ លំហូរអ្នកដំណើរតាមផ្លូវគោកមានចំនួន១៧៣,១២លាននាក់ លំហូរអ្នកដំណើរតាមផ្លូវទឹកមានចំនួន ៦០០.០០០នាក់ និងលំហូរអ្នកដំណើរតាមអាកាសចរណ៍ស៊ីវិលមានចំនួន២,១៩លាននាក់។
ពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំនេះ ។ ថ្ងៃឈប់សម្រាកផ្លូវការសម្រាប់ពិធីបុណ្យនិទាឃរដូវឆ្នាំនេះមានរយៈពេល៩ថ្ងៃ ដោយការធ្វើដំណើរនឹងបន្តរហូតដល់ថ្ងៃទី១៣ ខែមីនា។
ជារៀងរាល់ឆ្នាំក្នុងអំឡុងពេលនៃការធ្វើដំណើរពិធីបុណ្យនិទាឃរដូវ ដែលត្រូវបានគេស្គាល់ផងដែរថាជាបុណ្យ Chunyun មនុស្សរាប់លាននាក់ដែលធ្វើការ សិក្សា ឬរស់នៅឆ្ងាយពីស្រុកកំណើតរបស់ពួកគេ វិលត្រឡប់មកផ្ទះវិញដើម្បីចូលរួមពិធីបុណ្យ និងជួបជុំដ៏រីករាយជាមួយក្រុមគ្រួសារ ជាថ្ងៃឈប់សម្រាកប្រពៃណីដ៏សំខាន់បំផុតរបស់ប្រទេសចិន ដែលបង្កើតបានជាការធ្វើចំណាកស្រុករបស់មនុស្សប្រចាំឆ្នាំដ៏ធំបំផុតរបស់ពិភពលោក។
ក្នុងអំឡុងពេលនៃការធ្វើដំណើរពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៦ ការធ្វើដំណើរអន្តរតំបន់ត្រូវបានគេរំពឹងថានឹងឈានដល់កំណត់ត្រា ៩,៥ពាន់លាននាក់៕

