នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧៧៤គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែក ខេត្តព្រះវិហារ។
ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខជនភៀសសឹកតាមមណ្ឌលសុវត្ថិភាពទាំងអស់។
ពិធីប្រគល់អំណោយជូនប្រជាពលរដ្ឋភៀសឹកក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ៥០គីឡូក្រាម, មី មួយកេសធំ, ត្រីខ មួយកេស និងថវិកាចំនួន ១,០០០.០០០រៀល៕






