មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ រាជរដ្ឋាភិបាលមិនដំឡើងប្រាក់បៀវត្ស តែបានផ្តល់ការគាំទ្រដល់ស្ថាប័ន និងរបបសង្គមផ្សេងៗ

2026/02/03 10:14:04 pm        149

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា នៅក្នុងឆ្នាំ២០២៦ នេះ ទោះបីរាជរដ្ឋាភិបាលមិនដំឡើងប្រាក់បៀវត្ស ដល់មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ តែរាជរដ្ឋាភិបាលបានវិភាជថវិកាក្នុងក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈ លើកទឹកចិត្ដគាំទ្រសម្មតិកម្ម ក្នុងទំហំ ១៥ លានដុល្លារអាមេរិក ដើម្បីលើកទឹកចិត្តដល់ស្ថាប័ន បុគ្គល និងគម្រោងផ្សេងៗ និងការដំឡើងថវិកាផ្នែកគាំពារសង្គមជាដើម។ 

​ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋ កិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការដំឡើងប្រាក់បៀវត្ស ជូនដល់មន្ដ្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធនេះ គឺជាកិច្ចការអាទិភាពដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់មន្រ្តីរាជការ ក៏ដូចជាការលើកកម្ពស់គុណភាពនៃសេវាសាធារណៈ។

ឯកឧត្តម បន្តថា ប៉ុន្តែស្ថិតនៅក្នុងកិច្ចការដ៏លំបាកនេះ ខណៈដែលការប្រមូលចំណូលនឹងអាចថមថយជាងមុន ស្របពេលដែល សម្ពោធនៃចំណាយមានតម្រូវការកើនឡើង ក្នុងនោះប្រសិនបើរាជរដ្ឋាភិបាលដំឡើងប្រាក់បៀវត្ស ក៏មិនច្រើនប៉ុន្មាននោះឡើយ អាចក្នុងរង្វង់ ប្រមាណ ១៥ លានដុល្លារក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដែលបញ្ហានេះសូមមានការយោគយល់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ខណៈដែលកម្ពុជាកំពុងស្ថិតនៅក្នុងការលំបាក។ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញប្រាក់បៀវត្សដែលអនុវត្តឆ្នាំ២០២៦ គឺស្ថិតនៅក្នុងកម្រិត មួយសមរម្យផងដែរ ជាក់ស្តែងមន្ត្រីរាជការទូទៅ ទទួលបានប្រាក់បៀវត្សក្នុងរង្វង់ជាង ១ លាន ៤ សែនរៀល, គ្រូបបង្រៀនជិត ១ លាន ៥០ សែនរៀល, ចំណែកនគបាលជាតិ (ពលបាលត្រី) ជាង ១ លាន ៤៨ ម៉ឺនរៀល និងបៀវត្សយោធិន (ពលទោ) ជាង ១ លាន ៤១ ម៉ឺនរៀល (គិតបញ្ចូលអង្ករ)។

ឯកឧត្តម ចាន់ សុធី បន្តថា ទោះបីនៅក្នុងឆ្នាំ២០២៦ រាជរដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀវត្ស ជូនដល់មន្ដ្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ ប៉ុន្តែការផ្តល់របរសន្តិសុខសង្គម (ប័ណ្ណ ប.ស.ស.) បានកំពុងដំណើរការយ៉ាងល្អជូនដល់មន្រ្តីរាជការ នៅពេលមានជំងឺឈឺថ្នាត់ ដូចជា ការពង្រីកលើការព្យាបាលជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែមជាដើម ជាក់ស្តែងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមិនមែនបន្ទុកបុគ្គលិក ត្រូវបានដំឡើង ៦០ លានដុល្លារអាមេរិក ឡើងប្រមាណ ១១,៤ ភាគរយ ខណៈដែលចំណូលសរុបឡើងក្នុងរង្វង់ ៣,៦ ភាគរយប៉ុណ្ណោះ។ ឯកឧត្តម បន្ថែមថា ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានវិភាជថវិកានៅក្នុងក្របខណ្ឌកែទម្រង់រដ្ឋបាលសាធារណៈ ដែល លើកទឹកចិត្ដគាំទ្រសម្មតិកម្ម ក្នុងទំហំទឹកប្រាក់ ១៥ លានដុល្លារអាមេរិក (ប្រហាក់ប្រការដំឡើងប្រាក់បៀវត្ស) ដែលស្ថិតក្រោមការចាត់ចែង របស់ក្រសួងមុខងារសាធារណៈ ក្នុងការលើកទឹកចិត្តគាំទ្រស្ថាប័ន បុគ្គល និងគម្រោងផ្សេងៗជាដើម។ បញ្ហានេះបញ្ជាក់ឱ្យឃើញថា ទោះ រាជរដ្ឋាភិបាលមិនបានដំឡើងប្រាក់បៀវត្ស តែរាជរដ្ឋាភិបាលបានដំឡើងតាមរយៈនៃការអនុវត្តគោលការណ៍សំខាន់ៗខាងលើនេះ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        158
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm