ក្រុមហាម៉ាសនិយាយថា ខ្លួនត្រៀមរួចជាស្រេច ដើម្បីប្រគល់រដ្ឋបាលហ្កាហ្សាទៅឲ្យគណៈកម្មាធិការជាតិ

2026/02/03 10:36:51 pm        266

ក្រុមហាម៉ាសបាននិយាយនៅថ្ងៃចន្ទថា ខ្លួនបានបញ្ចប់ការរៀបចំ ដើម្បីប្រគល់ទ្រព្យសកម្មនៃរដ្ឋាភិបាល និងរដ្ឋបាលរបស់ខ្លួន ទៅឲ្យគណៈកម្មាធិការជាតិហ្កាហ្សា ដែលត្រូវបានគេរំពឹងថា នឹងគ្រប់គ្រងតំបន់ហ្កាហ្សា នៅពេលដែលគណៈកម្មាធិការនេះចូលទៅក្នុងទឹកដីតាមរយៈច្រកព្រំដែនរ៉ាហ្វា (Rafah)។

អ្នកនាំពាក្យហាម៉ាស លោក Hazem Qassem បាននិយាយថា ការប្រគល់ នឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលគណៈកម្មាធិការនេះ មកដល់តំបន់ហ្កាហ្សា ហើយនឹងត្រូវធ្វើឡើងដោយមានតម្លាភាព និងទូលំទូលាយ នៅគ្រប់វិស័យ។

លោកបាននិយាយថា ស្ថាប័នកម្រិតខ្ពស់មួយ ត្រូវបានបង្កើតឡើង ដើម្បីត្រួតពិនិត្យដំណើរការនេះ រួមទាំងតំណាងនៃក្រុមប៉ាឡេស្ទីន មេដឹកនាំកុលសម្ព័ន្ធ ឥស្សរជនសង្គមស៊ីវិល និងអង្គការអន្តរជាតិ។

លោក Qassem បានជំរុញឲ្យគ្រប់ភាគីទាំងអស់សម្របសម្រួលការងាររបស់គណៈកម្មាធិការ ដោយនិយាយថា វាមានសារៈសំខាន់សម្រាប់ការងើបឡើងវិញរបស់តំបន់ហ្កាហ្សា បន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជា «គ្រោះមហន្តរាយ» ដែលបានបណ្តាលមកពីសង្គ្រាមអ៊ីស្រាអែលរយៈពេលពីរឆ្នាំ។

ទោះជាយ៉ាងណាក៏ដោយ សមាជិកម្នាក់នៃគណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងតំបន់ហ្កាហ្សា បាននិយាយថា បញ្ហាបច្ចេកទេសរហូតមកដល់ពេលនេះ បានរារាំងសមាជិកគណៈកម្មាធិការពីការចូលទៅក្នុងតំបន់នេះ តាមរយៈច្រកព្រំដែនរ៉ាហ្វា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Aed Yaghi បាននិយាយថា គណៈកម្មាធិការសង្ឃឹមថា នឹងមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីឧបសគ្គនោះទេ។ សមាជិក     គណៈកម្មាធិការម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ស្ថាប័ននេះ មិនទាន់មានទីស្នាក់ការកណ្តាល ឬថវិកាប្រតិបត្តិការនៅឡើយទេ។ លោកបាននិយាយថា អគារ ឬដីមួយកន្លែង នៅក្នុងទីក្រុងហ្កាហ្សា អាចត្រូវបានជួល ដើម្បីចាប់ផ្តើមការងារ ហើយថា មិនទាន់ទទួលបានមូលនិធិនៅឡើយទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm