បាល់ទាត់៖ ដំណើរផ្សងព្រេងរបស់ Manchester United នៅក្របខណ្ឌក្លិបកំពូលអឺរ៉ុប UEFA Champions League បានបញ្ចប់ហើយដោយបរាជ័យក្រោមស្នាដៃក្លិបជើងឯកអេស្ប៉ាញ Atletico Madrid នៅកីឡដ្ឋាន Old Trafford។

ក្រុមរបស់លោក Ralf Rangnick ដែលស្មើនៅទឹកដីអេស្ប៉ាញជើងទីមួយ ១-១ នោះហាក់ពិបាកស្វែងរកឱកាសនៅពីមុខទីរបស់ Atletico Madrid ហើយអ្នកចាំទី Jan Oblak ក៏ជួយសង្គ្រោះបានម្តងជាពីរដង មុនពេលដែល Renan Lodi តែតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី៤១។ ក្រុមរបស់លោក Diego Simeone មិនត្រឹមតែមានប្រព័ន្ធការពាររឹងមាំ ក៏មានឱកាសជាច្រើនដែរតែជួយបានដោយអ្នកចាំទី David de Gea។

បរាជ័យនេះបានធ្វើឱ្យ Manchester United បន្តដំណើរមិនឈ្នះពានអ្វីសោះក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ហើយក៏កំពុងពិបាកក្នុងការស្វែងរកតំណែង Top4 នៅ Premier League ទៅទៀតដោយកំពុងឈរលេខ៥ តាមពីក្រោយ Arsenal ដែលនៅសល់ ៣ប្រកួតនៅក្នុងដៃ៕
អត្ថបទ៖នាង សុភាវុធ