អាមេរិកជំរុញមេដឹកនាំបណ្ដោះអាសន្នវ៉េណេស៊ុយអេឡា ជុំវិញការផ្លាស់ប្តូរ ក្រោយរបបលោក Maduro

2026/02/03 11:50:59 pm        87

ប្រធានាធិបតីស្ដីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃចន្ទ (ទី២ ខែកុម្ភៈ ឆ្នាំ២០២៦) បានពង្រឹងរដ្ឋាភិបាលថ្មីរបស់លោកស្រី ដោយបានតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូប និងជួបជាមួយអ្នកការទូតជាន់ខ្ពស់ថ្មីរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំនៅទីក្រុងការ៉ាកាស ដើម្បីពិភាក្សាពី «ការផ្លាស់ប្តូរ» របស់ប្រទេសនេះ បន្ទាប់ពីមានការទម្លាក់លោក Nicolas Maduro។

លោកស្រី Laura Dogu ភារធារីរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំវ៉េណេស៊ុយអេឡា បានលើកឡើងនៅលើបណ្ដាញសង្គម X ថា លោកស្រីបានជួបជជែកជាមួយលោកស្រី Rodriguez អំពីផែនការរបស់សហរដ្ឋអាមេរិក ដើម្បីឲ្យមាន «ស្ថិរភាព ការស្តារសេដ្ឋកិច្ច ការផ្សះផ្សា និងការផ្លាស់ប្តូរ»។

ភ្លាមៗ គេមិនច្បាស់នោះទេថា តើលោកស្រី Dogu ចង់មានន័យយ៉ាងណា ចំពោះពាក្យ «ការផ្លាស់ប្តូរ» នេះ។ លោក Maduro បានឡើងកាន់អំណាចតាំងពីឆ្នាំ២០១៣ រហូតដល់កងកម្លាំងអាមេរិក បានវាយឆ្មក់ប្រទេសនេះ ហើយចាប់ខ្លួនលោក ប៉ុន្តែរដ្ឋាភិបាលភាគច្រើនរបស់លោក នៅតែមានសុពលភាព។

រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil បាននិយាយបន្ទាប់ពីកិច្ចប្រជុំនោះថា ការផ្តោតអារម្មណ៍ផ្នែកការទូតនាពេលខាងមុខ នឹងពាក់ព័ន្ធនឹង «ការដោះស្រាយភាពខុសគ្នា និងភាពចម្រូងចម្រាសជាប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា»។ លោកបានបន្ថែមថា៖ «យើងបានពិនិត្យឡើងវិញនូវរបៀបវារៈរួម ជាពិសេសលើថាមពល ពាណិជ្ជកម្ម និងនយោបាយ»។

បន្ថែមពីលើការជួបជាមួយលោកស្រី Dogu លោកស្រី Rodriguez បានធ្វើការតែងតាំងតួនាទីសំខាន់ៗជាច្រើន នៅក្នុងគណៈរដ្ឋមន្ត្រីប្រធានាធិបតីរបស់លោកស្រី ក្នុងនោះរួមទាំងការតែងតាំងអតីតរដ្ឋមន្ត្រីការបរទេស លោក Felix Plasencia ឲ្យដឹកនាំបេសកកម្មការទូតរបស់វ៉េណេស៊ុយអេឡា នៅសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm