យោងតាមក្រសួងការបរទេសរបស់ទីក្រុងមូស្គូបានឲ្យដឹងថា ទាហានរុស្ស៊ីបានជួយវាយរុញច្រានការវាយប្រហារដែលត្រូវបានអះអាងដោយក្រុមប្រដាប់អាវុធអាយស៊ីស(ISIS) ទៅលើអាកាសយានដ្ឋានធំនៅក្នុងរដ្ឋធានី Niamey របស់ប្រទេសនីហ្សេ កាលពីសប្តាហ៍មុន។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា «ការវាយប្រហារនេះត្រូវបានវាយរុញច្រានតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កងកម្លំាងអាហ្វ្រិកនៃក្រសួងការពារជាតិរុស្ស៊ី និងកងកម្លាំងប្រដាប់អាវុធនីហ្សេ»។
យោធាដែលកំពុងគ្រប់គ្រងនៅប្រទេសនីហ្សេ បាននិយាយថា «ដៃគូរុស្ស៊ី» បានជួយទប់ទល់ការវាយប្រហារដ៏កម្រទៅលើរដ្ឋធានី ដែលបានមើលឃើញអ្នកវាយប្រហារចំនួន២០នាក់ រួមមានជនជាតិបារាំងម្នាក់ត្រូវបានសម្លាប់ ហើយទាហានចំនួន៤នាក់បានរងរបួសខណៈអ្នកប្រយុទ្ធយ៉ាងហោចណាស់១១នាក់ក៏ត្រូវបានចាប់ខ្លួន នេះបើយោងតាមទូរទស្សន៍រដ្ឋនីហ្សេ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី បានឲ្យដឹងថា «ទីក្រុងមូស្គូ ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារជ្រុលនិយមចុងក្រោយនេះ» ។
