រដ្ឋមន្រ្តីសុខាភិបាល ជំរុញមន្រី្តបន្តអនុវត្តន៍កម្មវិធីសុខាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់

2022/03/16 06:20:16 pm        377

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើមន្រី្តសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្តអន្តរាគមន៍សុខាភិបាលសំខាន់ៗ ដើម្បីជំរុញវឌ្ឍនភាពនៅក្នុងកម្មវិធីសុខភាពបន្តពូជមាតា ទារក និងកុមារ កម្មវិធីប្រយុទ្ធជំងឺឆ្លង កម្មវិធីប្រយុទ្ធជំងឺមិនឆ្លងរ៉ាំរ៉ៃ និងកម្មវិធីពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាលឲ្យកាន់តែរឹងមាំថែមទៀត។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំពិនិត្យ និងវាយតម្លៃសមិទ្ធផលសុខាភិបាល ឆ្នាំ២០២១ និងទិសដៅ​សុខាភិបាល​ឆ្នាំ២០២២ នាទីសី្តការក្រសួងព្រឹកថ្ងៃទី១៦ ខែមីនា​ ឯកឧត្តម រដ្ឋមន្រី្ត បានលើកឡើង​ទៀត​ថា ស្ថានភាពសុខភាព​ទូទៅ​របស់ប្រជាពលរដ្ឋកម្ពុជា​ ត្រូវបានលើកស្ទួយដូចជាការធ្លាក់​ចុះ​ជា​បន្តបន្ទាប់ នៃអត្រាស្លាប់របស់មាតា ទារក និងកុមារ ​និងអត្រាឈឺ​ និងអត្រាស្លាប់ដោយជំងឺឆ្លង ដូចជា ជំងឺអេដស៍ របេង គ្រុនចាញ់ និងគ្រុនឈាមជាដើម ជាពិសេសអាចម្ចាស់ការ​គ្រប់គ្រង​បាន​ល្អនូវ​ហានិភ័យ​នៃជំងឺកូវីដ-១៩។

កម្ពុជា សម្រេចបានជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩​ ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ​ដើម្បីបង្កើតនូវ​ភាព​ស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ និងការគ្រប់គ្រង​បាន​ល្អកម្រិត​ហានិភ័យ​លើសុខភាពសាធារណៈ ទោះបីការឆ្លងរាលដាលក្នុងសហគមន៍នៅ​តែបន្តកើត​មានក៏ដោយ។

ឯកឧត្តម ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព​នៃ​សូចនាករ​សំខាន់ៗឆ្នាំ២០២១ ​ដោយបានលើកឡើងអំពីកម្មវីធីគ្រប់គ្រងជំងឺឆ្លង ​ការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កម្ពុជា ​សម្រេចជោគជ័យក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

ជាលទ្ធផលនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២២ ប្រជាជន​គោលដៅសរុប ១៦លាននាក់ ក្នុងនោះដូសទី១ បានចំនួន១៤,៧៦៣,៨២៥នាក់( ៩២.២៧%), ដូសមូលដ្ឋានពេញលេញ ​បានចំនួន១៣,៨៨៦,៨៤៥នាក់(៨៦.៧៩%), ដូសទី៣ ឬដូសជំរុញ បានចំនួន៧,៦៩៩,៩៤៣នាក់(៥៥.៤៥%) និងដូសទី៤ បានចំនួន១,០៩៧,៣១៥នាក់ ដើម្បីបង្កើតនូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ និងគ្រប់គ្រងបានល្អកម្រិតហានិភ័យ លើសុខភាព សាធារណៈ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm