ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់អ៊ីរ៉ង់ថាបានបញ្ឆេះសង្គ្រាម និងអំពើហិង្សានៅទូទាំងតំបន់មជ្ឈិមបូព៌ានិងហួសពីនេះ នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២ ខែកុម្ភៈ។

លោក Zelenskyy បាននិយាយថា ពិភពលោកកំពុងមើលឃើញពីទំហំនៃឃាតកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានរិះគន់ការគាំទ្ររបស់របបនេះចំពោះជម្លោះ រួមទាំងការប្រើប្រាស់យានដ្រូន «Shahed» ផលិតដោយអ៊ីរ៉ង់ក្នុងការវាយប្រហារលើទីក្រុងនិងភូមិនានារបស់ប្រទេសអ៊ុយក្រែន។
លោកស្វាគមន៍ចំពោះចំណាត់ការរបស់បណ្តាប្រទេសនៅអឺរ៉ុបក្នុងការចាត់វិធានការកាន់តែតឹងរ៉ឹង ដោយនិយាយថាសហភាពអឺរ៉ុបកំពុងឈានទៅរកការកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ថាជាអង្គការភេរវកម្ម។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និយាយ «ពិភពលោកទាំងមូលអាចមើលឃើញអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ទំហំនៃការសម្លាប់ និងរបៀបដែលរបបអ៊ីរ៉ង់បានវិនិយោគក្នុងការធ្វើឲ្យរាលដាលសង្គ្រាម និងអំពើហិង្សានៅទូទាំងតំបន់ និងពិភពលោក។
