សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៣ឆ្នាំឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា

2026/02/04 12:02:40 am        196

ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ គឺមានរយៈពេល ៣ឆ្នាំហើយ នៃការចូលមរណភាពរបស់លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង​។

​ក្នុងមនោសញ្ចេតនាស្រឡាញ់ ដ៍ជ្រាលជ្រៅបំផុតចំពោះប្អូន ដែលធ្លាប់ មានអនុស្សាវរីយ៍ ជាមួយគ្នារាប់មិនអស់ក្នុងអតីតកាលនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តំណាងគ្រួសារទាំងមូល ព្រមទាំង ឯកឧត្តម តាន់បញ្ញាវុធ ត្រូវជាស្វាមី លោកស្រី កូវ សុវណ្ណារិទ្ធត្រូវជាបុត្រីបានមូលមតិគ្នា ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ខួបគម្រប់៣ឆ្នាំ ឧទ្ទិសមហាកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវ មហាសទ្ធាភិរ័ក្ខធម្មសិរីរត៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ប៊ុនសុថា ដែលពិធីនេះ បានប្រារព្ធធ្វើ នៅព្រឹកថ្ងៃអង្គារ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ពិធីនេះបានយាងនិមន្ត សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំលឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេច ព្រះសង្ឃនាយករងទី១ ,សម្តេចព្រះវនរ័ត កិត្តិបណ្ឌិត មួងរ៉ា សម្តេច ព្រះសង្ឃនាយករងទី២ ,សម្តេចព្រះ ពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះឧត្តមបញ្ញាកិត្តិបណ្ឌិត ដូង ផង់ អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា,   សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា, សម្តេច ព្រះសាក្យមុនី កិត្តិបណ្ឌិត រ័ត្ន សារឿន និង សម្តេច ព្រះមង្គល មុនីរង្សី ហ៊ូ ឈីវនាថ សមាជិកថរសភានៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា សរុប៩ព្រះអង្គ ប្រារព្ធពិធីជាលំដាប់លំដោយ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា។

ក្នុងពិធីនេះក៏មានការប្រារព្ធពិធី ថ្វាយបង្គំព្រះពុទ្ធរូបធ្វើបទនមស្ការសមាទានសីលតាមសិក្ខាបទ ដើម្បីរំឭកនឹកគុណព្រះរតនត្រៃ និងព្រះសម្មាសម្ពុទ្ធព្រះមរមគ្រូនៃយើងដែលព្រះ​អង្គត្រាស់​ដឹងនូវ​អនុត្តរៈសម្មា​សម្ពោ​ធិញាណ​ និងព្រះធម៌វិន័យដ៏វិសេសវិសាលបន្សល់ទុកអោយពុទ្ធបរិស័ទគ្រប់ជំនាន់គោរពប្រតិបត្តិ ដែលពុទ្ធឱវាទ និងព្រះធម៌វិន័យ របស់ព្រះអង្គ គឺជាប្រទីបបំភ្លឺ ផ្លូវ​ដល់​មនុស្ស​លោកគ្រប់​រូបឱ្យ​ប្រកាន់ខ្ជាប់​នូវអំពើល្អ​ជាកុសល លះបង់អំពើបាបសាង នូវកុសលទានតម្កល់ទុកសំរាប់អនាគតជាតិ។

ពិសេសនោះពុទ្ធបរិស័ទគ្រប់រូបត្រូវគោរពប្រតិបត្ត និងដឹងគុណចំពោះបុព្វការីជនមានមាតាបិតាទាំង​រូបលោកនៅមានអាយុសង្ខា ឬមរណៈកាលទៅហើយក្ដី ដូចដែល សម្តេចលោកជំទាវ អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោក ស្រី ជាបង ជាស្វាមី ជាបុត្រី ព្រមទាំងក្រុមគ្រួសារ បាននិងកំពុង ប្រណិបត្តិក្នុងពេលនេះ គឺបានបង្ហាញនូវក្តីស្រឡាញ់ កត្តញូ កត្ត វេទិតាធម៌ ដ៍ខ្ពង់ខ្ពស់បំផុត សម្រាប់​ជាការ​តប​ស្នង​សងគុណ ចំពោះបុព្វការីជន ដែលបានធ្វើមរណកាល ទៅកាន់ បរលោកខាងមុខយ៉ាងពិតប្រាកដ។

សូមរំលឹកជូនថា លោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍  ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្រសូត្រនៅថ្ងៃសុក្រ៨កើត ខែផល្គុនឆ្នាំរកា ព.ស ២៥០០ ត្រូវនឹងថ្ងៃទី៨ ខែ មីនាឆ្នាំ១៩៥៧និងមានទទួលមរណភាពនៅថ្ងៃសុក្រ១៣កើតខែមាឃ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ត្រូវនឹងថ្ងៃទី៣ខែកុម្ភះឆ្នំា២០២៣ក្នុងជន្មាយុ៦៧ឆ្នាំ។ ការទទួលអនិច្ចកម្មរបស់លោកជំទាវមហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ គឺជាការបាត់បង់មួយដ៏ធំធេង នូវ មាតា ជីដូន ដែលមានព្រហម្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុតចំពោះកូនចៅ។ថ្មីដ្បិត តែរូបកាយនិងជីវិត របស់លោកជំទាវ បានបាត់បង់ ក៍ពិតមែន តែដំបូន្មានប្រកបដោយមធុរស និងព្រហ្មវិហារធម៌ សេចក្តីល្អ និងគុណធម៌ដ៏ឧត្តុង្គឧត្តមវិសុទ្ធថ្លៃថ្លា និងគំរូនៃសេចក្តីអង់អាចក្នុងការតស៊ូជំន្នះឧបសគ្គគ្រប់បែបយ៉ាង របស់លោកជំទាវ មហាសទ្ធាភិរ័ត្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភន៍ នឹងស្ថិតនៅក្នុងការចងចាំ របស់កូនចៅ និងញាតមិត្តទាំងអស់ឥតមានថ្ងៃបំភ្លេចបានឡើយ។

ក្នុងឱកាសពិធីបុណ្យនេះសម្តេចអ្នកឧកញ៉ា ឯកឧត្តមលោកជំទាវអ្នកផ្តើមបុណ្យនិងក្រុមគ្រួសារបានវេរទេយ្យវត្ថុនិងគ្រឿងអត្ថបរិក្ខានិងបច្ច័យថ្វាយនិងប្រគេនសម្តេចព្រះសង្ឃនាយក សម្តេច ព្រះសង្ឃនាយករងនិងព្រះ សម្តេច ព្រះមហាថេរ ទាំង៩ព្រះអង្គប្រកបដោយ សទ្ធាជ្រះថ្លាបំផុត ព្រមទាំងអញ្ជើ្ញរាប់ព្រះសង្ឃ៦៩ព្រអង្គជាកិច្ចឧទ្ទិសកុសលផលបុណ្យ​ជូនវិញ្ញាណក្ខន្ធ​មាតាបិតាបុព្វការីជន​ដែលបានចែកឋានទៅកាន់ បរលោកខាងមុខហើយនោះដែលរួមមាន៖ វិញ្ញាណក្ខន្ធ មហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បិតា មាតាបង្កើត សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនវិញ្ញាណក្ខ័ន អ្នកឧកញ៉ា មហាភក្តី សប្បុរិស ភោគាធិបតី ហ៊ុននាង និងមហាឧបាសិកា ឌីប៉ុក បិតាមាតបង្កើតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាពិសេស ជូនវិញ្ញញាណក្ខន្ធ លោកជំទាវ មហសទ្ធាភិរ័ក្ខធម្មសិរីរត៍ ប៊ុន សុថា ដែលបានចូលមរណកាល អស់រយៈពេលគម្រប់៣ឆ្នាំនាថ្ងៃនេះ រួមទាំងវិញ្ញាណក្ខន្ធញាតិការសាច់សារលោហិតក្នុងសង្សារវដ្តទាំងអស់ អញ្ជើញមកទទួល​យក មនុញ្ញផល ដែល សម្តេច,អ្នកឧកញ៉ា,ឯកឧត្តម,លោកជំទាវ លោក លោកស្រី ឧទ្ទិសជូន ក្នុងពេលនេះ និងបានសោយសុខក្នុងឋានដ៍ ខ្ពង់ខ្ពស់និងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។

​តាមរយៈអំណាច នៃផល្លានិសង្ឃ កើតចេញពី ពិធីបុណ្យទក្ខិណានុប្បទានក្នុងថ្ងៃនេះ សម្តេចព្រះសង្ឃនាយក,សម្តេច ព្រះសង្ឃនាយករង,សម្តេច ព្រះមហាថេរ, ព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សូមលើកថ្វាយ គុណបុណ្យព្រះរតនត្រៃ និងវត្ថុសក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណា ចក្រកម្ពុជា សូមជួយបីបាច់រក្សា និងប្រោសព្រហ្មប្រសិទ្ធិពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេច អគ្គមហាសេនាបតីតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ស្ថិតនៅជាម្លប់ដ៍ត្រជាក់ សំរាប់កូនចៅ ជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ជាពិសេសដើម្បីជាសរសរស្តម្ភ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងស្ថិតនៅជាគ្រឹះដ៍រឹងមាំក្នុងការថែរក្សា ការពារសុខសន្តិភាពជាយូរអង្វែងតរៀងទៅ៕ 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm