អ្នកនាំពាក្យរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា អតីតប្រធានាធិបតីប្រទេសឈីលី លោកស្រី Michelle Bachelet ត្រូវបានណែនាំជាបេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់។

លោកស្រី La Neice Collins អ្នកនាំពាក្យបាននិយាយថា បេក្ខភាពរបស់លោកស្រី Bachelet ត្រូវបានណែនាំដោយប្រទេសឈីលី ព្រមទាំងប្រទេសប្រេស៊ីល និងម៉ិកស៊ិក។
បេក្ខជនម្នាក់ទៀតរហូតមកដល់ពេលនេះសម្រាប់តំណែងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិគឺលោក Rafael Grossi អគ្គនាយកនៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)។
អាណត្តិសម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។
