ជនជាតិភាគតិចមូស្លីមអ៊ុយក្រែនឆ្លុះបញ្ចាំងពីជីវិតរស់នៅ អំឡុងសម័យសង្រ្គាម

2026/02/04 01:22:43 am        73

ពេលដែលសង្រ្គាមផ្ទុះឡើង មជ្ឈមណ្ឌលវប្បធម៌អ៊ិស្លាម Muhammad Asad ស្ថិតនៅតំបន់ភាគខាងលិចអ៊ុយក្រែន បានបើកទ្វារស្វាគមន៍មនុស្សជម្លៀសខ្លួនពីទូទាំងប្រទេស ប្រែក្លាយថ្នាក់រៀន និងសាលធ្វើសក្ការៈបូជាទៅជាជម្រកបណ្តោះអាសន្ន ។ ជនមូស្លីមតម្រង់ជួរនៅក្នុងបន្ទប់រៀន ដោយមានពូក ចំណីអាហារឆ្អិនរួច និងទឹកផឹក ។

លោក Ibrahim Zhumabekov គឺជាមេដឹកនំាសាសនាអ៊ិស្លាមវ័យ ២៩ឆ្នាំមួយរូប និយាយថា ព័ត៌មានមិនពិតនៅអ៊ុយក្រែន កំពុងរីករាលដាល រួមទាំងអំណះអំណាងថា មូស្លីមគឺជាភេរវករ ថាជំនឿរបស់ពួកគេធ្វើឲ្យស្ត្រីចុះខ្សោយ ។

ប៉ុន្តែស្របពេលភាពវឹកវរនៅថ្ងៃដំបូងនៃសង្រ្គាម ទស្សនៈទាំងនេះ ត្រូវបានលុបចោល ពេលដែលពលរដ្ឋអ៊ុយក្រែនរាប់រយនាក់ ស្វែងរកភាពស្ងប់ស្ងៀមនៅមជ្ឈមណ្ឌល ហើយក្មេងៗ ត្រូវបានគេផ្តល់កន្លែងស្នាក់នៅសម្រាប់តែស្រ្តី ដើម្បីបានពួកគេសម្រាក និងលុបលាងប្រាណ ។

ពេលដែលបក្សីមានចម្រុះពណ៌តូច ២ក្បាល ហោះលើក្បាល យំចេបៗ លោក Zhumabekov និងលោក Ezzideen el-Yaman វ័យ ៤៦ឆ្នាំ គឺជាភ្ញៀវនៅមជ្ឈមណ្ឌលមកពីប្រទេសលីបង់ នឹកឃើញបុរសអ៊ុយក្រែនម្នាក់ដែលបានមកដល់មជ្ឈមណ្ឌល រួចគោះទ្វារ ពេលដែលគាត់គ្រវាត់ចោលគំនូប្រឆាំងមូស្លីម ។

លោក Zhumabekov និយាយទាំងទឹកមុខញញ្ញឹមញញែមថា ពួកយើងបានអញ្ជើញគាត់ បង្ហាញគាត់នៅជុំវិញខ្លួន ហើយគាត់ក៏បានផ្លាស់ប្តូរចិត្តគំនិតរបស់គាត់ ហើយឥឡូវគាត់មកលេងពួកយើងញឹកញាប់ទៀតផង ។

លោក Zhumabekov និយាយថា ការអប់រំពលរដ្ឋអ៊ុយក្រែនពីកេរតំណែលដ៏សម្បូរបែបរបស់មូស្លីមនៅអ៊ុយក្រែន គឺជារឿងសំខាន់ស្មើភាពគ្នា ដោយលោកកត់សំគាល់ឃើញថា មូស្លីមនៅទីក្រុង Lviv មានតាំងពីសតវត្សរ៍ទី ១៤ មកម្ល៉េះ ។

សូមបញ្ជាក់ថា នៅឆ្នាំ ២០២៤ ជនមូស្លីមប្រហែល ១,៥លាននាក់ រស់នៅក្នុងប្រទេសអ៊ុយក្រែន មុនពេលរុស្ស៊ីប្រកាសដាក់តំបន់គ្រីមៀ ជាឧបសម្ព័ន្ធរបស់ខ្លួន ហើយនិងក្រុមផ្តាច់ខ្លួនគាំទ្រទីក្រុងមូស្គូ រឹបអូសការគ្រប់គ្រងតំបន់មួយចំនួននៅភាគខាងកើតអ៊ុយក្រែន កាលពីឆ្នាំ ២០១៤ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm