កាកសំណល់សម្រាមរាប់តោនរសាត់អណ្តែតមកទើរលើតំបន់ឆ្នេរនៅទីក្រុង Santa Marta ប្រទេសកូឡុំប៊ី ក្រោយភ្លៀងធ្លាក់ខ្លាំង និងរលកសមុទ្រធំៗ បាននាំកាកសំណល់ទាំងនេះចូលមហាសមុទ្រកាត់តាមទន្លេ Manzanares ។
ទិដ្ឋភាពបែបនេះ បានប្រែក្លាយគោលដៅទេសចរណ៍ ទៅជាគំនរសម្រាម ដោយមានថង់ប្លាស្ទិក ដប កង់រថយន្ត គ្រឿងសង្ហារឹម និងកាកសំណល់មិនអាចរលួយជាច្រើនទៀត គ្របដណ្តប់លើដីខ្សាច់ ។ នៅក្នុងចំណោមកម្ទេចកម្ទីទាំងនោះ អ្នកស្រុកបានប្រទះឃើញខ្មោចសុនខមួយក្បាល និងស្បែងជើងក្មេងៗ រាយប៉ាយពាសពេញតំបន់ឆ្នេរ ។

យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង បានហូរនាំកាកសំណល់ឆ្លងកាត់មាត់ទន្លេ Manzanares ចូលទៅក្នុងឆកសមុទ្រ ។
ឧបទ្ទេវហេតុនេះ ឆ្លុះបញ្ចាំងពីកង្វក់បរិស្ថានបន្តកើតមាននៅតាមផ្លូវទឹកក្នុងស្រុក និងកង្វះខាតការយល់ដឹងបរិស្ថាន បើទោះបីជាមានយុទ្ធនាការលើកកម្ពស់ការយល់ដឹងអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ របស់ស្ថាប័នរដ្ឋាភិបាល និងក្រុមបរិស្ថាន ៕
