នាយករដ្ឋមន្ត្រីលីបង់ បញ្ជាក់ថា នឹងមិនបណ្ដោយឲ្យប្រទេសត្រូវបានអូសចូលទៅក្នុងជម្លោះថ្មីទេ

2026/02/04 02:20:03 am        72

នាយករដ្ឋមន្ត្រីលីបង់ នៅថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បាននិយាយថា លោកនឹងមិនបណ្ដោយឲ្យប្រទេសរបស់លោក ត្រូវបានអូសចូលទៅក្នុងជម្លោះថ្មីជាដាច់ខាត បន្ទាប់ពីក្រុមហេសបូឡា បានព្រមានថា ការវាយប្រហារណាមួយ លើប្រទេសគាំទ្រខ្លួន គឺអ៊ីរ៉ង់ នឹងជាការវាយប្រហារលើក្រុមនេះ។

អំឡុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីឆ្លើយតបទៅនឹងសំណួរ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយដែលធ្វើឡើងដោយប្រមុខក្រុមហេសបូឡា លោក Naim Qassem កាលពីសប្តាហ៍មុន លោក Nawaf Salam បានបញ្ជាក់ថា៖ «យើងនឹងមិនបណ្ដោយឲ្យនរណាម្នាក់អូសប្រទេសនេះចូលទៅក្នុងដំណើរផ្សងព្រេងមួយផ្សេងទៀតជាដាច់ខាត»។

លោក Qassem បានឆ្លើយតបទៅនឹងការគំរាមកំហែងមានវិធានការយោធារបស់អាមេរិក លើអ៊ីរ៉ង់ ដោយនិយាយថា៖ «យើងនឹងជ្រើសរើសនៅពេលនោះថា តើនឹងមានវិធានការយ៉ាងដូចម្ដេច ប៉ុន្តែយើងមិនឈរនៅកណ្ដាលឡើយ»។

លោក Salam បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់ក្រុមហេសបូឡា ក្នុងការចូលរួមក្នុងសង្គ្រាមហ្គាហ្សា ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហាម៉ាស ផ្ដល់ផលវិបាក «ធំណាស់» សម្រាប់លីបង់ ហើយថា «គ្មាននរណាម្នាក់មានឆន្ទៈក្នុងការនាំប្រទេសនេះចូលទៅក្នុងដំណើរផ្សងព្រេងប្រភេទនេះទៀតទេ»។

អរិភាពជាង ១ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលភាគច្រើន បានបញ្ចប់ដោយបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ២០២៤ បានធ្វើឲ្យក្រុមនេះចុះខ្សោយយ៉ាងខ្លាំង។ រដ្ឋាភិបាលបានចាប់ផ្តើមអនុវត្តផែនការមួយ ដើម្បីធ្វើឲ្យអាវុធលែងមាននៅតំបន់ភាគខាងត្បូង ដែលជាបន្ទាយដ៏សំខាន់មួយជាប្រពៃណីរបស់ក្រុមហេសបូឡា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm