អង្គការណាសា លើកពេលបេសកកម្មឋានព្រះចន្ទ Artemis 2 ទៅខែមីនា ដោយសារលេចធ្លាយអ៊ីដ្រូសែនរាវ

2026/02/04 02:43:01 am        111

អង្គការណាសា និយាយនៅថ្ងៃអង្គារនេះថា ពួកគេបានកំណត់យកខែមីនាជាការចាប់ផ្តើមបេសកកម្ម Artemis 2 ដើម្បីបញ្ជូនអវកាសយានិក ៤នាក់ ទៅជុំវិញឋានព្រះចន្ទ ក្រោយពន្យាពេលការចាកចេញក្នុងសប្តាហ៍នេះ បន្ទាប់ពីការលេចធ្លាយអ៊ីដ្រូសែនរាវ អំឡុងការធ្វើតេស្តត្រៀមខ្លួនបាញ់បង្ហោះ ។

បេសកកម្មនេះ គឺជាបេសកកម្មទី ២ នៅក្នុងកម្មវិធីឋានព្រះចន្ទតម្លៃរាប់ពាន់លានដុល្លារ បន្ទាប់ពីការហោះហើរគ្មានមនុស្សកាលពីឆ្នាំ ២០២២ ហើយវាក៏ជាការហោះហើរលើកដំបូង ក្នុងការនាំក្រុមអវកាសយានិកទៅជុំវិញព្រះចន្ទ ក្នុងដំណើររយៈពេល ១០ថ្ងៃ ទៅកាន់ទីតាំងមានមនុស្សជិតបំផុតពុំធ្លាប់មាន នៅទីអវកាស ។

អង្គការណាសា និយាយថា ការលេចធ្លាយនេះ កើតមាននៅចំណុចប្រទាក់ដែលប្រើប្រាស់ ដើម្បីបញ្ជូនសារធាតុជំរុញគ្រីយ៉ូសែនចូលទៅក្នុងដំណាក់កាលស្នូលនៃយានចម្លង ។

លោក Jared Isaacman គឺជាអ្នកគ្រប់គ្រងអង្គការណាសា និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ការធ្វើតេស្តទាំងនេះ ត្រូវបានធ្វើឡើង ដើម្បីស្វែងរកបញ្ហា មុនពេលការហោះហើរ និងការកំណត់ថ្ងៃបាញ់បង្ហោះ ជាមួយសមត្ថភាពជោគជ័យខ្ពស់បំផុត ។

លោកបន្តថា ពួកយើងរំពឹងថា នឹងធ្វើតេស្តការត្រៀមខ្លួនមុពេលហោះហើរ ១លើកបន្ថែមទៀត ហើយបន្ទាប់មកនឹងកំណត់ធ្វើការហោះហើររនៅខែមីនា ។

បេសកកម្មដែលមានការចូលរួមពីអវកាសយានិកសហរដ្ឋអាមេរិក ៣រូប និងអវកាសយានិកកាណាដាមួយរូបនេះដែរ គឺជាការធ្វើតេស្តចំពោះការចុះចតឋានព្រះចន្ទរបស់អវកាសយានិកលើកដំបូង ចាប់តាំងពីឆ្នាំ ១៩៧២ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        47
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        77
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm