បាល់ទាត់៖ ក្លិបបាល់ទាត់ព័រទុយហ្កាល់ Benfica បានបន្តដំណើរឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងតាំងពីឆ្នាំរដូវកាល ២០១៥-១៦ ក្រោយយកឈ្នះនៅទឹកដី Ajax Amsterdam យប់មិញ ១-០។ បន្ទាប់ពីស្មើគ្នា ២-២ ជើងទី១ នៅទឹកដីហូឡង់ការប្រកួតជើងទី២ នេះតានតឹងជាងជើងទី១ ឆ្ងាយខណៈដែលក្រុមភ្ញៀវ Benfica មានឱកាសតិចតួចទម្រាំមានគ្រាប់បាល់កើតឡើង។

ខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Darwin Nunez គឺជាអ្នកតែតបញ្ចូលទីគ្រាប់បាល់ជ័យជំនះឱ្យ Benfica នៅនាទីទី៧៧។ ចំណែកក្រុមម្ចាស់ផ្ទះ Ajax ដែលជាក្រុមមានប្រៀប និងគ្រប់គ្រងបាល់បានច្រើនជាងនោះ មិនមានសំណាងជាពិសេសគឺរនាំងខ្សែការពាររបស់ Benfica ដែលរួមមានអតីតខ្សែការពារ Man City, Nicolas Otamendi និងអតីតខ្សែការពារ Spurs, Jan Vertonghen។ ទីបញ្ចប់ Benfica រក្សាគ្រាប់បាល់នាំមុខរបស់ខ្លួនបាន នឹងឈានឡើងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងតាំងពីឆ្នាំ២០១៦៕
អត្ថបទ៖នាង សុភាវុធ