មន្រ្តីរដ្ឋការឥណ្ឌូនេស៊ី នឹងត្រូវចូលរួមវគ្គហ្វឹកហឺ្វនយោធា ដើម្បីជំរុញវិស័យការពារជាតិ

2026/02/04 02:58:38 am        91

មន្រ្តីរដ្ឋការប្រហែល ៤ពាន់នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី នឹងចូលរួមវគ្គហ្វឹកហ្វឺនយោធា នៅឆមាសដំបូងក្នុងឆ្នាំ ២០២៦នេះ ក្រោមផែនការរដ្ឋាភិបាល ដើម្បីធ្វើឲ្យពួកគេរួមចំណែកនៅក្នុងក្រុមបម្រុងយោធា ។

រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ីលោក Sjafrie Sjamsoeddin បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា កម្មវិធីនេះ មានគោលដៅលើកកម្ពស់ស្មារតីជាតិនិយម និងស្មារតីបម្រើប្រទេសជាតិឲ្យកាន់តែរឹងមាំជាងមុន ។

លោកបន្តថា អ្នកចូលរួមនឹងមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៣៥ឆ្នាំ ហើយនិងចូលរួមវគ្គបណ្តុះបណ្តាលយោធាមូលដ្ឋាននៅតាមដំណាក់កាល ។

លោកនិយាយទៀតថា ពួកគេនឹងមិនជំនួសយោធាឥណ្ឌូនេស៊ីអនុវត្តន៍កាតព្វកិច្ចការពារជាតិស្នូលនោះទេ ហើយនិងវិលត្រឡប់ទៅកាន់ស្ថាប័នរដ្ឋរបស់ពួកគេវិញ ក្រោយបញ្ចប់ការហ្វឹកហាត់ ។

លោក Sjafrie បានបញ្ជាក់ថា ពួកយើងនឹងចាប់ផ្តើមបណ្តុះបណ្តាលមន្រ្តីរដ្ឋការនៅឆមាសដំបូងក្នុងឆ្នាំ ២០២៦ ហើយនិងផ្តោតសំខាន់លើអ្នកដែលមកពីតាមក្រសួង សម្រាប់រយៈពេលឆមាសដំបូងនេះ ។

លោក Rico Ricardo Sirait គឺជាអ្នកនាំពាក្យក្រសួងការពារជាតិឥណ្ឌូនេស៊ី និយាយប្រាប់កាសែត Jakarta Postកាលពីថ្ងៃចន្ទថា វគ្គហ្វឹកហ្វឺននេះ ទំនងជាចាប់ផ្តើមនៅខែមេសា ប៉ុន្តែរឿងរ៉ាវលម្អិតនៃកម្មវិធី និងច្បាប់កូតាសម្រាប់អ្នកចូលរួមស្ថាប័នរដ្ឋ នៅដោះស្រាយបន្តទៀត ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm