នៅថ្ងៃអង្គារនេះ សមាជិកកម្លាំងសន្តិសុខផ្ទៃក្នុងឃឺដ បានរង់ចាំនៅតាមដងផ្លូវក្នុងទីក្រុង Qamishli សម្រាប់ការមកដល់របស់កងកម្លាំងសន្តិសុខរដ្ឋាភិបាលស៊ីរី ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ ។
កងកម្លាំងសន្តិសុខរដ្ឋាភិបាលស៊ីរី បានដាក់ពង្រាយទៅកាន់ទីក្រុង Hasakah គ្រប់គ្រងដោយក្រុមឃឺដ កាលពីថ្ងៃចន្ទ នៅក្នុងជំហានលើកដំបូងឆ្ពោះទៅរកការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីត្រួតត្រាតំបន់គ្រប់គ្រងដោយក្រុមឃឺដ ដែលត្រូវបានបញ្ចូលជាមួយទីក្រុងដាម៉ាស ។
កិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន ការពារបណ្តោះអាសន្នទស្សនីយភាពនៃការប្រឈមដាក់គ្នាបន្ថែមទៀត រវាងកងកម្លាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ahmed al-Sharaa និងកងកម្លាំងប្រជាធិបតេយ្យសីរី(SDF) ដឹកនាំដោយក្រុមឃឺដ ដែលបានបាត់បង់ទឹកដីមួយផ្នែកធំនៅភាគខាងកើត និងភាគខាងជើងស៊ីរី ឲ្យទៅទាហានរដ្ឋាភិបាលកាលពីខែមករា ។
លោក Dijwar Hassan គឺជាសមាជិកកងកម្លាំងសន្តិសុខផ្ទៃក្នុងឃឺដ និយាយនៅថ្ងៃអង្គារនេះថា ពួកគេរង់ចាំការដាក់ពង្រាយនៅទីក្រុង Qamishli ជាទីដែលពួកគេបានប្រកាសបំរាមគោចរ ចន្លោះម៉ោង ៦ល្ងាច និងម៉ោង ៦ព្រឹក ម៉ោងក្នុងស្រុក ។
សហរដ្ឋអាមេរិក បានកោតសរសើរកិច្ចព្រមព្រៀងនេះ ថាជាព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តឆ្ពោះទៅរកការរួបរួមគ្នា និងការផ្សះផ្សាគ្នា ក្រោយសង្រ្គាមស៊ីវិលអស់រយៈពេល ១៤ឆ្នាំ ៕