រុស្ស៊ីត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបចំពោះការដាក់ពង្រាយអាវុធណាមួយរបស់អាមេរិកនៅកោះ Greenland

2026/02/04 03:24:53 am        114

មន្រ្តីជាន់ខ្ពស់មួយរូបរបស់រុស្ស៊ីនិយាយថា ទីក្រុងមូស្គូ ត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតប បើសិនជាទីក្រុងវ៉ាស៊ីនតោន បញ្ចូនអាវុធរបស់ខ្លួនទៅកាន់កោះ Greenland ។

លោក Sergey Ryabkov គឺជាអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីនិយាយថា រុស្ស៊ីនឹងចាត់វិធានការផ្នែកយោធា បើសិនជាសហរដ្ឋអាមេរិក ធ្វើតាមសំណើ ដើម្បីដាក់ពង្រាយកម្មវិធីការពារមូស៊ីល Golden Dome របស់ខ្លួនទៅកាន់កោះនៅតំបន់អាក់ទិកមួយនេះ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS រាយការណ៍ថា លោក Ryabkov បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះទៅកាន់ក្រុមអ្នកសារព័ត៌មាននៅស្ថានទូតរុស្ស៊ីប្រចាំនៅប្រទេសចិននាថ្ងៃអង្គារនេះ ។ 

សេចក្តីអត្ថាធិប្បាយរបស់លោក បានកើតមាន រយៈពេល ២ថ្ងៃ មុនពេលថ្ងៃផុតកំណត់នៃសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលជាកតិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរសេសសល់ចុងក្រោយគេបង្អស់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ។

លោក Ryabkov និយាយថា បើសិនជាអាមេរិកសម្រេចបញ្ជូនប្រព័ន្ធអាវុធមួយចំនួនរបស់ពួកគេទៅកាន់តំបន់នោះ ឬដាក់ពង្រាយប្រព័ន្ធមីស៊ីល Golden Dome របស់ពួកគេនៅកោះ Greenland វានឹងក្លាយជាស្ថានភាពដែលត្រូវការវិធានការយោធា និងបច្ចេកទេស ហើយក្រុមជំនាញរបស់ពួកយើង នឹងត្រៀមខ្លួនរួចរាល់ ដើម្បីចាត់វិធានការទាំងនេះ ។

សេចក្តីអត្ថាធិប្បាយនេះ បានកើតមានឡើង បន្ទាប់ពីអនុសាសន៍របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីខែមុនថា កិច្ចពិភាក្សាត្រូវបានធ្វើឡើង ពាក់ព័ន្ធនឹងប្រព័ន្ធមីស៊ីល Golden Dome ដែលជាកម្មវិធីការពារមីស៊ីលពហុស្រទាប់ស្នើសុំរបស់ទីក្រុងវ៉ាស៊ីនតោន មានបំណងបញ្ចប់នៅដំណាច់អាណត្តិរបស់លោក Trump ក្នុងឆ្នាំ ២០២៩ ពេលដែលពួកគេគ្រប់គ្រងកោះ Greenland ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        153
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        142
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        141

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm