យោងតាមការអះអាងរបស់លោក Benjamin Gallezot គឺជាប្រេសិតពិសេសបារាំងទទួលបន្ទុករ៉ែសំខាន់ៗ បានឲ្យដឹងថា ម៉ាឡេស៊ី មាននូវសក្តានុពលក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេរបស់ពិភពលោក សម្រាប់ការផលិតរ៉ែកម្រ ។
ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន CNA អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកូឡាឡាំពួកាលពីពេលថ្មីៗ លោក Gallezot និយាយថា កម្លាំងរបស់ម៉ាឡេស៊ី មិនស្ថិតលើត្រឹមតែធនធានធម្មជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែស្ថិតលើផងដែរសមត្ថភាពឧស្សាហកម្មផលិតរ៉ែរបស់ពួកគេ ។
ទីប្រឹក្សារ៉ែយុទ្ធសាស្រ្តរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron រូបនេះ បន្តថា ម៉ាឡេស៊ីមាននូវសក្តានុពល បើទោះបីជានៅមិនពាន់បញ្ជាក់ក៏ដោយ ដើម្បីក្លាយជាអ្នកឈានមុខនៅលើពិភពលោក ក្នុងការផលិតរ៉ែកម្រ ។
សូមបញ្ជាក់ថា លោក Gallezot បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីសប្តាហ៍មុន ដើម្បីពិនិត្យមើលរោងចក្រចម្រាញ់រ៉ែកម្រ នៅរដ្ឋភាគពាយ័ព្យ Perak បន្ទាប់ពីអនុស្សរណៈយោគយល់គ្នា ត្រូវបានចុះហត្ថលេខា រវាងក្រុមហ៊ុនរ៉ែម៉ាឡេស៊ី Malaco និងក្រុមហ៊ុនជំនាញរ៉ែកម្របារាំង Carester ។
កិច្ចព្រមព្រៀងនេះ ទទួលបាន អំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Anwar Ibrahim ទៅកាន់ទីក្រុងប៉ារីស កាលពីខែកក្កដា ឆ្នាំមុន ៕