សេតវិមាន៖ កិច្ចចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តដដែល ក្រោយការបាញ់ទម្លាក់យានដ្រូន

2026/02/04 03:56:35 pm        187

សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ៣កុម្ភៈសប្ដាហ៍នេះថា សហរដ្ឋអាមេរិកនៅតែកំពុងបន្តរៀបចំផែនការចរចាជាមួយក្រុមមន្ត្រីអ៊ីរ៉ង់នៅសប្តាហ៍នេះ សូម្បីតែបន្ទាប់ពីយន្តហោះចម្បាំងអាមេរិកបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ដែលបានចូលទៅជិតនាវាផ្ទុកយន្តហោះអាមេរិកមួយគ្រឿងនៅក្នុងសមុទ្រអារ៉ាប់ក៏ដោយ។

អ្នកនាំពាក្យសេតវិមាន លោកស្រី កូរ៉ូឡាញ ឡេវីត (Karoline Leavitt) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រីទើបតែបាននិយាយជាមួយបេសកជនពិសេសលោក Steve Witkoff ហើយកិច្ចចរចាទាំងនេះគិតត្រឹមពេលនេះនៅតែត្រូវបានកំណត់ពេលដដែល ដោយបន្ថែមថាជំនួបទាំងនោះគ្រោងនឹងកើតឡើងនៅថ្ងៃសុក្រចុងសប្តាហ៍នេះ។  

លោកស្រី ឡេវីត  បាននិយាយនៅខាងក្រៅការិយាល័យ West Wing នៃសេតវិមានថាប្រធានាធិបតី Trump តែងតែចង់បន្តការទូតជាមុនសិន ប៉ុន្តែជាក់ស្តែងភាគីទាំងពីរត្រូវតែចូលរួម។

ប្រភពមួយដែលស្និទ្ធនឹងបញ្ហានេះបានប្រាប់សារព័ត៌មាន AFP ថា កិច្ចប្រជុំរវាងលោក Witkoff ជាអ្នកជំនួញម្នាក់ដែលលោក Trump បានតែងតាំងជាអ្នកចរចាជម្លោះសកលដ៏សកម្មរបស់លោក និងមន្ត្រីអ៊ីរ៉ង់ ប្រហែលជានឹងធ្វើឡើងនៅក្នុងប្រទេសទួរគី។  

យោធាអាមេរិកបាននិយាយមុននេះថា យន្តហោះចម្បាំងបំបាំងកាយ F-35C បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ដែលបានចូលទៅជិតនាវាផ្ទុកយន្តហោះ USS Abraham Lincoln កាលពីថ្ងៃអង្គារ។

អ្នកនាំពាក្យរបស់លោក Trump រូបនេះបានបន្ថែមថា ប្រធានាធិបតីអាមេរិកកំពុងរក្សាការបើកចំហចំពោះលទ្ធភាពនៃសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ ដោយមាននាវាចម្បាំងអាមេរិកមួយចំនួនធំនៅក្នុងតំបន់នេះ រួចទៅហើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm