ប្រភព៖ អ៊ីរ៉ង់ទាមទារឱ្យផ្លាស់ប្តូរទីកន្លែង និងវិសាលភាពនៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិក

2026/02/04 04:07:33 pm        150

ប្រភពការទូតក្នុងតំបន់មជ្ឈិមបូព៌ា បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារ (៣ កុម្ភៈ) ថា អ៊ីរ៉ង់កំពុងទាមទារឱ្យកិច្ចចរចាជាមួយសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ ត្រូវបានធ្វើឡើងនៅប្រទេសអូម៉ង់ មិនមែននៅប្រទេសទួរគីនោះទេ ហើយថា វិសាលភាពគួរតែត្រូវបានបង្រួមឱ្យតូចមកត្រឹមកិច្ចចរចាទ្វេភាគីលើបញ្ហានុយក្លេអ៊ែរតែប៉ុណ្ណោះ ដែលការចង់បានទាំងនេះបានបន្ថែមភាពស្មុគស្មាញថ្មីៗទៅក្នុងកិច្ចប្រឹងប្រែងការទូតដ៏លំបាករួចទៅហើយ។

បំណងរបស់អ៊ីរ៉ង់ ក្នុងការផ្លាស់ប្តូរទីកន្លែងនិងរបៀបវារៈសម្រាប់កិច្ចចរចា ដែលគ្រោងធ្វើនៅថ្ងៃសុក្រ សប្ដាហ៍នេះក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំង ខណៈអាមេរិក កំពុងបង្កើនកម្លាំងនៅមជ្ឈិមបូព៌ា។ បណ្ដាប្រទេសក្នុងតំបន់ បានជំរុញឱ្យមានដំណោះស្រាយការទូតរវាងអាមេរិក និងអ៊ីរ៉ង់ ដែលបានគំរាមវាយប្រហារតាមអាកាសទៅវិញទៅមក និងបង្កភាពភ័យខ្លាចនៃការរីករាលដាលទៅជាសង្គ្រាមកាន់តែទូលំទូលាយ។

លោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុងចរចាជាមួយភាគីទីក្រុងតេអេរ៉ង់ ប៉ុន្តែមិនបានលម្អិតច្រើនឡើយ ហើយលោកក៏បានបដិសេធ មិនបញ្ជាក់ទីតាំងនៃកិច្ចពិភាក្សានោះដែរ។ អ្នកការទូតក្នុងតំបន់ ដែលដឹងពីការទាមទាររបស់អ៊ីរ៉ង់ បាននិយាយថា ទីក្រុងតេអេរ៉ង់ ចង់បាន «ការផ្លាស់ប្តូរទម្រង់ ពួកគេចង់ផ្លាស់ប្តូរវិសាលភាព» នៃកិច្ចចរចា។

ប្រភពបន្តថា «អ៊ីរ៉ង់ចង់ពិភាក្សាតែអំពីឯកសារនុយក្លេអ៊ែរជាមួយអាមេរិកតែប៉ុណ្ណោះ ខណៈដែលអាមេរិក ចង់រួមបញ្ចូលប្រធានបទផ្សេងទៀត ដូចជាមីស៊ីលបាលីស្ទីក និងសកម្មភាពរបស់ក្រុមប្រយុទ្ធតំណាង (ប្រូកស៊ី) របស់អ៊ីរ៉ង់ នៅក្នុងតំបន់»។ ក្រៅពីសមាសភាពមន្រ្តីជាន់ខ្ពស់អាមេរិក ក៏មានរដ្ឋមន្ត្រីមកពីប្រទេសជាច្រើនទៀតក្នុងតំបន់ រួមមានប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត កាតា អេហ្ស៊ីប និងអារ៉ាប់រួម ត្រូវបានរំពឹងថានឹងចូលរួមផងដែរ ប៉ុន្តែប្រភពក្នុងតំបន់បានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រថា ឥឡូវនេះ ទីក្រុងតេអេរ៉ង់ចង់បានតែកិច្ចចរចាទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        39
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm