ប្រមុខណាតូជឿជាក់ថា សម្ព័ន្ធមិត្តនឹងផ្ដល់អាវុធក្នុងតម្លៃ១៥ ពាន់លានដុល្លាររបស់អាមេរិកសម្រាប់អ៊ុយក្រែននៅឆ្នាំ ២០២៦

2026/02/04 06:43:04 pm        120

លោក Mark Rutte អគ្គលេខាធិការអង្គការណាតូបាននិយាយកាលពីថ្ងៃទី ៣ ខែកុម្ភៈ សប្ដាហ៍នេះថា លោកមានទំនុកចិត្តថាសម្ព័ន្ធមិត្តនឹងបែងចែកថវិកាចំនួន ១៥ ពាន់លានដុល្លារនៅឆ្នាំនេះក្រោមបញ្ជីតម្រូវការអាទិភាពរបស់អ៊ុយក្រែន (PURL)។

លោក Rutte បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតី Volodymyr Zelenskyy ក្នុងរដ្ឋធានីគីវ នៅពេលសួរអំពីតួលេខដែលអ៊ុយក្រែនស្នើសុំថា រូបលោកពិតជាមានទំនុកចិត្តថាថវិកានឹងមាននៅទីនោះ។

ទីក្រុងគីវ គ្រោងទទួលបានប្រហែល ៤-៥ ពាន់លានដុល្លារកាលពីចុងឆ្នាំ ២០២៥ ក្រោមគំនិតផ្តួចផ្តើមនេះ ដែលអនុញ្ញាតឱ្យសមាជិកណាតូទិញប្រព័ន្ធការពារដែនអាកាស គ្រាប់រំសេវ និងគ្រឿងបរិក្ខារផ្សេងទៀតសម្រាប់អ៊ុយក្រែនពីសហរដ្ឋអាមេរិក។

ប្រមុខសម្ព័ន្ធយោធាណាតូរូបនេះ បាននិយាយថា លោកដឹងថាជាតម្រូវការបន្ទាន់ អ៊ុយក្រែន ត្រូវការច្រើនជាងនេះទៀត ដោយជំរុញឱ្យសម្ព័ន្ធមិត្តប្រើសម្បត្តិក្នុងឃ្លាំងរបស់ពួកគេអស់ពីលទ្ធភាពដើម្បីផ្តល់ជូនអ្វីដែលពួកគេអាចធ្វើបានក្នុងការបំពេញតម្រូវការរបស់អ៊ុយក្រែន ជាពិសេសប្រព័ន្ធការពារដែនអាកាស។

លោកបានគូសបញ្ជាក់ថា សម្ព័ន្ធមិត្តណាតូពីរភាគបីឥឡូវនេះកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមនេះ។ លោកក៏បានអំពាវនាវឱ្យមានការចែករំលែកបន្ទុកដោយយុត្តិធម៌ជាងមុន ខណៈបានគូសបញ្ជាក់ពីការចូលរួមវិភាគទានពីប្រទេសតំបន់ Nordic ប្រទេសនៅតំបន់ Baltic ហូឡង់ កាណាដា និងអាល្លឺម៉ង់។

លោក Denys Shmyhal រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីខែធ្នូឆ្នាំមុនថា ប្រទេសនេះត្រូវការជំនួយក្រោមបញ្ជីតម្រូវការអាទិភាពរបស់អ៊ុយក្រែនចំនួន១៥ពាន់លានដុល្លារបន្ថែមទៀត ពេញមួយឆ្នាំ ២០២៦ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ីដែលកំពុងបន្ត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm