នាវាដឹកប្រេងអាមេរិក ត្រូវបានទូកបំពាក់អាវុធរបស់អ៊ីរ៉ង់ចូលទៅជិតនៅច្រកសមុទ្រ Hormuz

2026/02/04 06:47:07 pm        89

ក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់អង់គ្លេស Vanguard Tech បាននិយាយកាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ថា នាវាដឹកប្រេងបំពាក់ទង់ជាតិអាមេរិកមួយគ្រឿងត្រូវបានទូកបំពាក់អាវុធរបស់អ៊ីរ៉ង់ចូលទៅជិត និងប្រឈមមុខនៅច្រកសមុទ្រ Hormuz មុនពេលបន្តដំណើរទៅមុខ។

ក្រុមហ៊ុនបាននិយាយថា នាវា Stena Imperative ត្រូវបានទូកប្រដាប់អាវុធតូចៗចំនួន៦គ្រឿងរបស់កងឆ្មាំបដិវត្តន៍ ចូលទៅជិត ខណៈកំពុងឆ្លងកាត់ច្រកសមុទ្រក្នុងចម្ងាយប្រហែល៣០គីឡូម៉ែត្រ ភាគខាងជើងប្រទេសអូម៉ង់។

ក្រុមហ៊ុនបាននិយាយបន្ថែមថា ទូកបំពាក់អាវុធទាំងនោះបានហៅតាមវិទ្យុទាក់ទង ដោយបញ្ជាឱ្យប្រធាននាវា «ពន្លត់ម៉ាស៊ីន ហើយបានប្រុងឡើងលើនាវា» ប៉ុន្តែនាវាបានបង្កើនល្បឿននិងរក្សាទិសដៅ ដោយសង្កត់ធ្ងន់ថា នាវាមិនបានចូលទៅក្នុងដែនទឹករបស់អ៊ីរ៉ង់ទេ។ ក្រុមហ៊ុន Vanguard Tech បាននិយាយថា «នាវា នៅពេលនេះ កំពុងត្រូវបានអមដំណើរដោយនាវាចម្បាំងសហរដ្ឋអាមេរិក»។

ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars បាននិយាយថា នាវាមួយគ្រឿង ដែលមិនបានបញ្ជាក់សញ្ជាតិរបស់ខ្លួន បានចូលទៅក្នុងដែនទឹករបស់ប្រទេសនៅច្រកសមុទ្រ Hormuz ដោយខុសច្បាប់ ដែលនៅពេលនោះ អង្គភាពអ៊ីរ៉ង់ «បានស្នើសុំ» ឲ្យនាវាបង្ហាញការអនុញ្ញាតជាចាំបាច់។

ទីភ្នាក់ងារសារព័ត៌មាន Fars បាននិយាយថា «នាវានេះ មិនមានការអនុញ្ញាតស្របច្បាប់ឱ្យស្ថិតនៅក្នុងដែនទឹកទាំងនេះទេ»។ «ដូច្នេះនាវាត្រូវបានព្រមាន ហើយចាកចេញពីដែនទឹកអ៊ីរ៉ង់ភ្លាមៗ»។

ច្រកសមុទ្រនេះ ជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវនៅទូទាំងពិភពលោក គឺជាកន្លែងកើតហេតុនៃឧប្បត្តិហេតុជាច្រើនកាលពីពេលមុនៗ។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm