មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នានៅទីក្រុងការ៉ាកាស ១ខែបន្ទាប់ពីកងកម្លាំងអាមេរិកចាប់ខ្លួនលោកម៉ាឌូរ៉ូ

2026/02/04 07:40:01 pm        107

អ្នកគាំទ្ររដ្ឋាភិបាលរាប់ពាន់នាក់ បានដើរក្បួនឆ្លងកាត់ទីក្រុងការ៉ាកាសប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ដោយទាមទារឱ្យមានការដោះលែងលោក Nicolas Maduro និងភរិយារបស់ លោក លោកស្រី Cilia Flores ដែលឈានដល់រយៈពេល១ខែចាប់តាំងពីការចាប់ខ្លួនអ្នកទាំងពីរដោយកងកម្លាំងយោធាសហរដ្ឋអាមេរិក។

ការប្រមូលផ្តុំគ្នានេះ ត្រូវបានរៀបចំឡើងដោយគណបក្សសង្គមនិយមរួបរួមរបស់ប្រទេសវ៉េណេស៊ុយអេឡា និងបានទាក់ទាញសមាជិកនៃកងជីវពលបូលីវ៉ា រួមជាមួយអ្នកគាំទ្រដែលកាន់បដា និងពាក់អាវដែលអំពាវនាវឱ្យប្តីប្រពន្ធទាំងពីរនាក់នេះត្រឡប់មកវិញ។ ក្រុមអ្នកតវ៉ាបានបង្ហាញរូបភាពរបស់លោកMaduro ដែលត្រូវបានពិពណ៌នាថាជាតួអង្គវីរបុរសមួយរូប។

លោក Nicolas Maduro Guerra ជាកូនប្រុសរបស់អតីតប្រធានាធិបតីដែលត្រូវបានឃុំខ្លួន បានថ្លែងទៅកាន់អ្នកដើរក្បួនពីវេទិកាមួយដោយបញ្ជាក់ថា ថ្ងៃទី៣ ខែមករា «នឹងនៅតែមានស្លាកស្នាមនៅលើផ្ទៃមុខរបស់យើងជារៀងរហូត» នៅពេលដែល «ទឹកដីកំណើតរបស់យើងត្រូវបានកងទ័ពបរទេសបំពាន»។

លោកបាននិយាយទៅកាន់ហ្វូងមនុស្សថា ប្រជាជនវ៉េណេស៊ុយអេឡា បានបង្កើត «ស្មារតីប្រឆាំងចក្រពត្តិនិយមយ៉ាងជ្រៅ» ហើយកំពុងប្រយុទ្ធប្រឆាំងដើម្បីពង្រឹងគំរូអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យ និងគោលនយោបាយសេដ្ឋកិច្ចរបស់ខ្លួន។

លោក Maduro និងលោកស្រី Flores នៅតែជាប់ឃុំនៅក្នុងពន្ធនាគារសហព័ន្ធសហរដ្ឋអាមេរិក បន្ទាប់ពីការវាយឆ្មក់ចូលរបស់យោធានៅថ្ងៃទី៣ ខែមករា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm