សាលាបណ្តុះបណ្តាលជំនាញ អំពាវនាវពលករ និងជនភៀសសឹក​មក​រៀន​ជំនាញ​បន្ថែម​ដើម្បី​បង្កើត​ការងារ​ថ្មី

2026/02/04 07:41:43 pm        283

អ្នកជំនាញក្នុងវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) បាន​ផ្ញើ​សារ​អំពាវ​នាវ​ជូនដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋត្រឡប់មកពីថៃ ក៏ដូចជាជន​ភៀស​សឹក​ ឱ្យឆ្លៀតពេលរៀនជំនាញបន្ថែមដើម្បីពង្រឹងជំនាញ ពង្រឹងសេដ្ឋកិច្ច ផ្តល់​ឱកាស​ខ្លួន​ឯង​ដើម្បី​​ស្វែងរកការងារថ្មីធ្វើ និងឱកាសការងារជាច្រើនផ្សេងៗទៀត ក្រៅពីការងារនៅប្រទេសថៃ។

នៅ​ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី ឯកឧត្តម ជិន តារ៉ា នាយក​វិទ្យា​ស្ថាន​បច្ចេក​ទេស​ឧស្សា​ហ​កម្ម (ITI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ថ្មីៗនេះ ក្រៅ​ពី​ប្រទេស​បានជួបនូវបញ្ហាវិបត្តិតាមព្រំដែន កម្ពុជា-ថៃ បានមើលឃើញថា ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ និង​ធ្វើការនៅប្រទេសថៃជាច្រើន បានវិលត្រឡប់មកស្រុកកំណើតរៀងៗខ្លួនវិញ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលជីវៈ ជាសេនាធិការក៏បាន​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ជួយសម្របសម្រួលទាំងការដឹកជញ្ជូន អាហារ ការស្វែងរកការងារ និងការ​ផ្តល់​វ​គ្គ​បណ្តុះ​បណ្តាល​ជំនាញ ដោយឥតគិតថ្លៃជាដើម ជូនដល់ប្រជាពលរដ្ឋ។

ឯកឧត្តមនាយក បានបន្តថា ដោយឡែក ជនភៀសសឹក ក៏ទទួលស្គាល់ថា មួយរយៈកន្លងមក ក៏​មាន​បញ្ហា​ស្មារតីដែលមានការព្រួយបារម្ភ មិននឹងន ប៉ុន្តែចំពោះមុខ យើងគួរ​ប្រែ​ក្លាយ​ការ​ឈឺ​ចាប់​នេះ ឱ្យទៅជាការប្រឹងប្រែង មានន័យថា បើយើងមានជំនាញ យើង​មាន​ក្រុម​ហ៊ុន​វិនិយោគ​នៅ​ប្រទេស​យើង​ច្រើន ប្រទេសនឹងរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច យើងនឹងរឹងមាំ យើងនឹងមិន​ពឹង​ផ្អែក​លើ​ប្រទេស​ជិតខាងដែលគេមើលងាយ មើលស្រាយលនោះទេ។ ឯកឧត្តមបន្ថែមទៀតថា យើង​ត្រូវ​រក​ការងារដោយខ្លួនឯង និងរកប្រទេសណាដែលមានអរិយធម៌ល្អ មានវប្បធម៌ល្អ ហើយ​មាន​ការ​ងារ​ល្អ​ធ្វើសម្រាប់ត្រឡប់មកជួយប្រទេសជាតិវិញ ខណៈកម្ពុជា​មាន​ប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​ជា​ដៃ​គូក្នុងការផ្តល់កូតាការងារល្អ និងមានប្រាក់បៀវត្សរ៍ខ្ពស់ ជូនដល់ប្រជាពលរដ្ឋ ក្នុង​នោះ​មាន​ដូច​ជា កូរ៉េ ជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី និងជាមួយបណ្តាប្រទេសអឺរ៉ុប ដូចជាអូស្រ្តាលីជាដើម។ ជាក់​ស្តែងថ្មីៗនេះ វិទ្យាស្ថាន ITI ក៏មាន​កិច្ច​សហការ​ជាមួយ​មជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​យាន​យន្ត ដែលជាស្តង់ដារអូស្រ្តាលី ដូច្នេះយើងមានឱកាសច្រើនណាស់ កុំប្រែក្លាយពីការឈឺចាប់ ទៅ​បាក់ទឹកចិត្ត យើងគួរប្រែក្លាយពីការឈឺចាប់ ទៅជាការពង្រឹងជំនាញ ការពង្រឹងសេដ្ឋកិច្ច ពង្រឹង​ឱកាសខ្លួនឯង ដើម្បីស្វែងរកការងារថ្មីធ្វើ។

ជុំវិញការលើកឡើងខាងលើនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បាន​គាំទ្រ​ចំពោះ​ការ​អំពាវនាវ នេះទៅកាន់អតីពលករមកពីថៃ ក៏ដូចជាជនភៀសសឹកក្តី ការ​ទទួល​យក​ការ​បណ្តុះ​បណ្តាល​ជំនាញរបស់រាជរដ្ឋាភិបាល ពិតជាមានសារៈសំខាន់​សម្រាប់​អ្នក​ដែល​មាន​ជំនាញ​ហើយ ​និងងាយស្រួលក្នុងការស្វែងរកការងារធ្វើ ឬការប្រកបមុខរបរជាអាជីវកម្មខ្លួនឯងក្តី។ ជា​ពិសេស​ការ​រៀនជំនាញ ដោយមិនគិតថ្លៃ ដែលជាឱកាសដ៏កម្រមាន ព្រោះថា ក្រៅពីមិន​ចំណាយ​ប្រាក់​លើ​ថ្លៃ​រៀន ថែមទាំងទទួលនូវចំណេះ ជំនាញមួយពិតប្រាកដ ដើម្បីងាយស្រួល​ស្វែង​រក​ការ​ងារ​ ឬការបើកអាជីវកម្មផ្ទាល់ខ្លួនជាដើម។

គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរដែលបានវិលត្រឡប់មកស្រុកកំណើតដើមវិញ មាន​ចំនួន​ជិត ១លាននាក់។ ក្នុងនោះ អ្នកទទួលបានការងារធ្វើក្នុងស្រុកមានចំនួនជាង ៦០ម៉ឺននាក់។ ដោយ​ឡែក គិតមកត្រឹមបំណាច់ឆ្នាំ២០២៥នេះដែរ តាមរយៈកម្ម​វីធី​បណ្តុះ​បណ្តាល​ជំនា​ញ​វិជ្ជា​ជីវៈ​ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M បានទទលការចុះឈ្មោះដើម្បីចំនួនជិត ១៥ម៉ឺននាក់ ។ ក្នុងនោះ យុវជនជាង ៥ម៉ឺន​នាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត៕ អត្ថបទ៖ ឈិត បូរ៉ាវី 


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm