ក្រសួងទេសចរណ៍ រៀបចំព្រាងខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ស្នាក់​នៅ​យូរ

2026/02/04 08:31:31 pm        301

ក្រសួងទេសចរណ៍ និងក្រុមអ្នកជំនាញ បានរួមគ្នាបង្កើតខ្សែទស្សនកិច្ច CLUSTER វៃឆ្លាត ដើម្បី​បង្កើន​តម្លៃបន្ថែម និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានឱកាសស្នាក់នៅយូរ និង​ជំរុញផ្តល់ប្រភពចំណូលជូនសហគមន៍ ពលរដ្ឋនានាដែល​ប្រកប​របរ​ពឹង​អាស្រ័យ​វិស័យ​ទេសចរណ៍​។

នៅក្នុង​សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និង​លើក​ទិស​ដៅ​អនុវត្ត​បន្តសម្រាប់ឆ្នាំ២០២៦ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅ​ថ្ងៃ​ទី៤ ខែកុម្ភៈនេះ ថាមកដល់ពេលនេះ ក្រសួងទេសចរណ៍ បានរៀបចំសេចក្តី​ព្រាង​ខ្សែ​ទស្សន​កិច្ច ​CLUSTER វៃឆ្លាត បានប្រមាណ១០០កញ្ចប់ខ្សែទស្សនកិច្ច ហើយក៏មានក្រុមហ៊ុន ការី​ទេសចរណ៍​មួយចំនួនបានយកទៅអនុវត្ត និងបន្តផ្សព្វផ្សាយលក់ទៅក្រៅប្រទេសរួចហើយ ហើយ​បច្ចុប្បន្ន​ក្រសួងក៏កំពុងពិនិត្យពិភាក្សាកែសម្រួល សេចក្តីព្រាង​ខែ្ស​ទស្សន​កិច្ច​ CLUSTER ផ្សេង​ៗ​ទៀត​ ដើម្បី​បង្កើន​ការ​ផ្តល់​នូវ​ភាព​ប្រទាក់​ក្រឡា​គ្នា​ពី​គោល​ដៅ​ទេសចរណ៍​មួយ​ទៅ​គោល​ដៅ​ទេសចរណ៍​មួយទៀត ចំណាយពេលស្នាក់នៅដើរកម្សាន្តរយៈពេលយូរ និងធានាបាន​នូវ​ភាព​ទាក់​ទាញ​ម្តងទៀតហើយម្តងទៀត។

ក្រុមអ្នកជំនាញ បានលើកឡើងដែរថា កញ្ចប់ខ្សែទស្សនកិច្ចទស្សនាកម្ពុជា ដែលភ្ញៀវទេសចរអន្តរ ជាតិ​ទិញ ភាគច្រើនគឺមានរយៈពេលតែ៣ទៅ៤ថ្ងៃ ហើយការ​ជំរុញ​បង្កើត​ខ្សែ​ទស្សនកិច្ច CLUSTER វៃឆ្លាត ចំណាយពេលវេលាស្នាក់នៅយូរ ១០ថ្ងៃ ដែលមានពង្រីកគោល​ដៅ​ដើរ​កម្សាន្ត​ច្រើន​កន្លែង មានភាពប្រទាក់ប្រឡាគ្នា និងមានភាពទាក់ទាញ។

សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ​០២២៦ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែកុម្ភៈ នេះ គឺមានប្រធានបទគន្លឹះចំនួន៩ ដែល​ក្រុមអ្នកជំនាញបើកការពិភាក្សាដោះស្រាយ និងប្រមូលធាតុចូល ជំរុញការអនុវត្ត​ដើម្បី​ទាក់​ទាញ​ទេសចរ​ទស្សនា រួមមានៈ ការជំរុញការពង្រឹងគុណភាពសេវាកម្មទេសចរណ៍៖ ពីស្តង់ដាទៅ​ភាព​ជឿជាក់ និងការវិលត្រឡប់ មកវិញរបស់ភ្ញៀវ, ការបង្កើតខែ្សទស្សនកិច្ច CLUSTER វៃឆ្លាត, យុទ្ធនាការទស្សនាកម្ពុជា រដូវកាលបៃតង, ការ ទូតទេសចរណ៍ និងម្ហូបអាហារ, យុទ្ធសាស្ត្រ​ទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងប្រធានបទ បរិវត្តកម្ម ទេសចរណ៍ឌីជីថល៖ ទិស​ដៅ​ថ្មី សម្រាប់បង្កើនការប្រកួតប្រជែងជាដើម៕ អត្ថបទ៖ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ

2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm