អាជ្ញាធរបង្កើនការត្រួតពិនិត្យទីតាំងនានាដើម្បីទប់ស្កាត់ និងបង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

2026/02/04 02:15:47 pm        120

កម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅតាមថ្នាក់មូលដ្ឋាន បាន​និង​កំពុ​ង​បន្ត​បង្កើន​ការ​ចុះ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​​ទៅលើទីតាំងជួលការស្នាក់នៅនានាសម្រាប់ជនបរទេស ដើម្បីតាម​ដាន​លើ​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ។

ដើម្បីជាការឆ្លើយតប ក្រោយការទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅគ្រប់ជាន់ថ្នាក់ ទាំងថ្នាក់ជាតិ និងរ​ដ្ឋបាល​ក្រោម​ជាតិ​ បាននិងកំពុងបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ លើបទល្មើសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ។

យុទ្ធនាការ នៃការចុះរដ្ឋបាលត្រួតពិនិត្យនេះ គឺ​តែង​បាន​ធ្វើ​ឡើង​ជា​រឿយៗ​ទៅ​តាម​ទីតាំង​ជួល​ការ​ស្នាក់​នៅ​តាម​ទីតាំងផ្ទះជួល ,អគារបន្ទប់ជួល , អគារខុនដូរ , ផ្ទះសំណាក់ និងសណ្ឋាគារនានា ដើម្បី​ធ្វើបច្ចុប្បន្នភាពកំណត់ឲ្យ​បាន​ច្បាស់​អំពី​ការ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ត្រឹម​ត្រូវ​របស់​ជន​បរទេស​ទាំង​ឡាយ ជៀសវៀងការស្នាក់​នៅ​ដោយ​លួច​លាក់​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។

ពលរដ្ឋ បង្ហាញនូវការគាំទ្រខ្ពស់ ចំពោះវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការ​កម្ទេច​បទ​ល្មើស​ឧក្រិដ្ឋ​ទាំង​ឡាយ​ដែលបានបង្កអសន្តិសុខ និងអស្ថេរភាពដល់ប្រទេសជាតិ ។ ពលរដ្ឋ មិនចង់ឲ្យកម្ពុជា ក្លាយ​ជា​ជម្រក នៃបទល្មើសឧក្រិដ្ឋទាំងឡាយនោះទេ ពោលចង់ឲ្យ​កម្ពុជា​លេច​មុខ​លេច​មាត់​នៅ​ឆាក​អន្តរជាតិ តាមរយៈលទ្ធផលវិជ្ជមានជាច្រើន ដូចជាវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី សន្តិភាព ក៏​ដូច​ជា​ការ​អភិវឌ្ឍន៍ជាដើម ។

គួរបញ្ជាក់ថា ការចុះរដ្ឋបាលពិនិត្យជាប្រចាំនេះ ក៏មានការសហការចូលរួមល្អ ពីតាម​ប​ណ្តា​ម្ចាស់​ទីតាំង​ពាក់​ព័ន្ធទាំងអស់ផងដែរ ដើម្បីឲ្យដំណើរការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋឆបោកនេះ កាន់​តែ​មាន​ប្រសិទ្ធ​ភាពខ្ពស់។ ទន្ទឹមនឹងនោះដែរ សមត្ថកិច្ច ស្នើដល់ម្ចាស់អាជីវកម្ម​ជួល​ការ​ស្នាក់​នៅ​ទាំង​អស់​ សូមកុំចូលដៃចូលជើងពាក់ពាក់ព័ន្ធបទល្មើសទាំងនេះឲ្យសោះ ក្នុងករណី​ប្រសិន​បើរ​ក​ឃើញ​ថា​មានការគប់គិតគ្នា នោះសមត្ថកិច្ចនឹងចាត់វិធានការច្បាប់ជាធរមាន ដោយ​មិន​លើក​លែង​នោះ​ឡើយ​៕ អត្ថបទ៖ លីហេង 

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ
2026/02/04 04:35:49 pm        1
ក្រសួងបរិស្ថានចាត់វិធានការច្បាប់ឱ្យក្រុមហ៊ុនមួយនៅរាជធានីភ្នំពេញ បញ្ឈប់ដុតកំទេចក្រណាត់ និងរៀបចំប្រព័ន្ធសម្អាតផ្សែងចេញពីឡចំហាយឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការបំពុលបរិស្ថាន
2026/02/04 04:34:23 pm        1
សម្ដេចតេជោ អរគុណពលរដ្ឋខ្មែរនៅអាមេរិក ដែលជួយឧបត្ថម្ភជនភៀសសឹក និង​ឈឺ​ឆ្អាល​ចំពោះ​ជាតិ​សាសន៍​ពេល​ជួបទុក្ខលំបាក
2026/02/04 04:22:30 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អាមេរិកនឹងចេញអាជ្ញាប័ណ្ណទូទៅឆាប់ៗ សម្រាប់ផលិតកម្មប្រេង នៅវ៉េណេស៊ុយអេឡា

2026/02/04 05:00:50 pm
​EU នឹងស្នើផ្តល់ភាពជាដៃគូរ៉ែសំខាន់ៗទៅសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ឥទ្ធិពលចិន
2026/02/04 04:50:59 pm
​លោក MACRON និយាយថា ការរៀបចំបច្ចេកទេសសម្រាប់កិច្ចចរចាជាមួយលោក PUTIN កំពុងដំណើរការ
2026/02/04 04:45:43 pm
​របាយការណ៍៖ អ៊ីស្រាអែលចង់ឲ្យសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ តែលោក Trump នៅរារែក
2026/02/04 04:42:26 pm
​អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រ​ការ​ងើប​ឡើង​នៃ​អនុវិស័យ​ផ្សេង​ៗ
2026/02/04 04:35:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/03 08:56:38 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/01 05:01:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/03 02:52:10 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/04 05:32:14 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am