អ៊ុយក្រែន រង់ចាំប្រតិកម្មពីអាមេរិក ចំពោះការវាយប្រហារដ៏ធំរបស់រុស្ស៊ី ខណៈលោក Trump មិនភ្ញាក់ផ្អើលទេ

2026/02/04 10:33:37 pm        90

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារ (៣ កុម្ភៈ) ថា អ៊ុយក្រែន កំពុងតែរង់ចាំប្រតិកម្មតបរបស់អាមេរិក ចំពោះការវាយប្រហារទ្រង់ទ្រាយធំពេញមួយយប់របស់រុស្ស៊ី លើទីក្រុងនានារបស់អ៊ុយក្រែន ដែលបណ្តាលឱ្យខូចខាតកាន់តែធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈសេតវិមាននិយាយថា លោកប្រធានាធិបតី Donald Trump ពុំមានការភ្ញាក់ផ្អើលចំពោះរឿងនេះទេ ក្រោយទីក្រុងវ៉ាស៊ីនតោនលើកពីការផ្អាកវាយប្រហារបណ្ដាញថាមពល។

នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy បាននិយាយថា៖ ទីក្រុងគីវរំពឹងថា នឹងមានការឆ្លើយតបពីសហរដ្ឋអាមេរិក ចំពោះការវាយប្រហាររបស់រុស្ស៊ី ដោយនោះគឺជាសំណើរបស់អាមេរិក ក្នុងការបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងអំឡុងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត និងរដូវរងាដ៏ត្រជាក់។ លោក Zelenskyy បន្តថា អ៊ុយក្រែនត្រូវបានគេរំពឹងថានឹងធ្វើសម្បទាន ប៉ុន្តែនេះក៏អាស្រ័យលើសម្បទានពីរុស្ស៊ីផងដែរ។

នៅទីក្រុងវ៉ាស៊ីនតោន អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា លោកប្រធានាធិបតី Trump ពុំមានការភ្ញាក់ផ្អើលឡើយចំពោះការវាយប្រហារចុងក្រោយរបស់រុស្ស៊ី លើអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារដដែលនេះ លោក Trump បាននិយាយថា មេដឹកនាំរុស្ស៊ីលោក Vladimir Putin បាន «រក្សាពាក្យសម្ដីរបស់លោក» ទាក់ទងនឹងបទឈប់បាញ់បណ្ដោះអាសន្ន លើការវាយប្រហារប្រឆាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

វិមានក្រឹមឡាំងធ្លាប់បញ្ជាក់ថា ទីក្រុងមូស្គូ បានយល់ព្រមបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្ននេះ ដោយអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីនឹងផ្អាកការវាយប្រហារលើរដ្ឋធានីអ៊ុយក្រែន រហូតដល់ថ្ងៃទី១ ខែកុម្ភៈ ដើម្បីជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចចរចាសន្តិភាព៕


អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm