ក្រសួងអប់រំបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍិដល់គ្រូអប់រំកាយ-កីឡា ពីកម្រិតមូលដ្ឋាន ទៅជាបរិញ្ញាបត្រ

2026/02/04 10:40:47 pm        369

ក្រសួងអប់រំ យុវជន និងកីឡាបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍដល់គ្រូអប់រំកាយ-កីឡា​ពី​កម្រិត​មូល​​ដ្ឋានទៅជាបរិញ្ញាបត្រជូនដល់គ្រូចំនួន ១០៧នាក់ ដើម្បីអភិវឌ្ឍវិស័យ អប់រំកាយ និងកីឡា ចូល​រួមកសាងធនធានមនុស្ស ពិសេស​ក្នុង​សង្គម​កម្ពុជា​ដែល​កំពុង​ឆ្ពោះ​ទៅ​រក​កិច្ច​សហ​ប្រតិបត្តិការ និងការប្រកួតប្រជែងលើថ្នាក់អន្តរជាតិ។

ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និង​កីឡា​បាន​កោត​សរសើរ ​និងវាយតម្លៃខ្ពស់ចំពោះបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា​ទាំង​អស់​បាន​ចូល​រួម​សហការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចំណាយពេលវេលា​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុងការជួយរៀបចំកម្មវិធីសិក្សាក្នុងការដំណើរការបណ្តុះបណ្តាលនេះ។ ដោយ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍមានការរីកចម្រើលើគ្រប់វិស័យ ហើយវិស័យអប់រំកាយ និងកីឡា ក៏មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និងបានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការកសាងធនធានមនុស្ស ពិសេស​ក្នុងសង្គមកម្ពុជាដែលកំពុងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងការ​ប្រកួត​ប្រជែង​លើ​ថ្នាក់​អន្តរជាតិ​។

ឯកឧត្តមអគ្គនាយកកីឡាបានបន្តថា កីឡាបានដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែជាការកម្សាន្ត និង​ជួយ​ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែកីឡា​គឺ​ជា​គ្រឹះក្នុ​ង​ការ​កសា​ង​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព ​សុខមាលភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។ ផ្អែកលើសារៈ​ប្រយោជន៍​ទាំង​អស់នេះ ក្រសួងអប់រំបានប​ញ្ចូល​មុខ​វិជ្ជា​អប់រំ​កាយ​ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ជាផ្លូ​វ​ការ​ទាំង​ក្នុង​ និងកីឡាក្រៅម៉ោងសិក្សា នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស និងគ្រប់កម្រិត ដោយ​មាន​នាយក​ដ្ឋាន អប់រំកាយនិងកីឡា សិស្សនិស្សិត ទទួលខុសត្រូវ​ផ្ទាល់​លើ​ការងារ​នេះ​ជាមួយ​គោល​ដៅ​ជំរុញ​ឱ្យសិស្សានុសិស្សគ្រប់រូបត្រូវចេះលេងកីឡាមួយប្រភេទយ៉ាងតិច ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យមសិក្សាទុតិយភូមិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាល​ទី​១​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែល​បាន​ចាត់​ទុក​វិស័យ​អប់រំជា វិស័យអាទិភាពទី១។

លោកស្រី កែវ មនោរម្យ ប្រធានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបញ្ជាក់ថា បច្ចុប្បន្ននេះ វិទ្យា​ស្ថាន​បាន​បណ្តុះបណ្តាលគរុសិស្ស និងគរុនិស្សិត សរុប ៣៧១៧នាក់ ស្រី ៦៨២នាក់។ ក្នុង​ឆ្នាំ​២០២៦​នេះ វិទ្យាស្ថានបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បីចាប់​ផ្តើម​ដំណើរ​ការ​ដំឡើងគុណវុឌ្ឍជូនដល់គ្រូអប់រំកាយ-កីឡា១០៧នាក់ ក្នុងនោះមានគ្រូអប់រំកាយ-កីឡា ក្នុងវិទ្យាស្ថាន ២៩នាក់។

លោកស្រី នាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានបន្តថា បច្ចុប្បន្ននេះ វិទ្យា​ស្ថាន​បាន​បណ្តុះ​បណ្តាល​គរុសិស្ស និងគរុនិស្សិត តាមប្រព័ន្ធបណ្តុះបណ្តាល (១២+២) បានចំនួន ៣១​ជំនាន់ សរុប ៣៦២៦នាក់ ស្រី ៦៧១នាក់ និង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រអប់រំ ឯក​ទេស​អប់រំកា​យ តាមប្រព័ន្ធ (១២+៤) ចំនួន៤ជំនាន់ សរុប ៩១នាក់ ស្រី ១១នាក់ ក្រោមគម្រោង របស់​អង្គការមិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ២០២៦ ធ្វើឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​គុណ​វុឌ្ឍិ​គ្រូ​បង្រៀន​កម្រិត​មូលដ្ឋា​ន​ទៅ​កម្រិតបរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ ដែលជាការផ្តល់​ឱកាស​អភិវឌ្ឍ​វិជ្ជា​ជីវៈ​ពេញ​មួយ​ជីវិត និងការបង្កើនគុណភាពនៃការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា ជាពិសេស​ឱ្យ​ស្រប​ទៅ​នឹង​ការ​បណ្តុះបណ្តាលនៅគ្រឹះស្ថានឧត្តមសិក្សា និងក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា ជាធាតុដ៏​សំខាន់​ក្នុង​ការជួយឱ្យលោកគ្រូ អ្នកគ្រូទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ការងារ​ឱ្យ​ក្លាយ​ជា​ធន​ធា​ន​មនុស្ស​ប្រកបដោយប្រសិទ្ធិភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០ និង​ឆ្នាំ​២០៥០៕

អត្ថបទដែលទាក់ទង

ការប្រកួតជើងឯកអត្តពលកម្មជនពិការថ្នាក់ជាតិឆ្នាំនេះ ជា​ការ​ស្វែង​រក​កីឡាករ​ថ្មី​ត្រៀម​ចូល​រួម​កីឡា​អាស៊ី​នៅ​ជប៉ុន
2026/09/15 01:06:51 pm        1
មន្ដ្រីទេសចរណ៍ រំពឹងព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ នឹងបន្សល់ផលិតផល និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវជាតិ-អន្ដរជាតិ
2026/09/15 12:18:47 pm        1
លីគនារី រកឃើញបេក្ខភាព Play-Off ត្រូវជួបគ្នាចុងសប្ដាហ៍នេះ នៅស្ដាតអូឡាំពិក
2026/09/15 10:25:36 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នឹងបំពេញទស្សនកិច្ចនៅប្រទេសចិន នាថ្ងៃពុធ

2026/09/15 06:54:31 pm
​កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ចុះហត្ថលេខាលើ MoU ស្តីពីថាមពលនុយក្លេអ៊ែរ និង​សិក្សា​លទ្ធភាព​ធ្វើ​អាជីវកម្ម​រ៉ែ
2026/09/15 06:52:54 pm
​អូម៉ង់៖ នាវាដឹកប្រេងរងការវាយប្រហារ ត្រូវបានអូសចូលកំពង់ផែ ខណៈនាវិក ២នាក់ នៅតែបាត់ខ្លួន
2026/09/15 06:50:27 pm
​នាយអគ្គសេនាធិការកងទ័ព៖ បេឡារុសគ្មានផែនការវាយប្រហារទេ ហើយសមយុទ្ធគ្រាន់តែជាការត្រួតពិនិត្យការត្រៀមខ្លួន
2026/09/15 06:48:54 pm
​ជប៉ុនអាចនឹងចំណាយ ៣,៥% នៃ GDP លើវិស័យការពារជាតិ បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក
2026/09/15 06:46:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/14 08:05:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/13 11:10:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm