យោធាអាមេរិក និយាយថា កងកម្លាំងមួយចំនួនត្រូវបានបញ្ជូនទៅកាន់នីហ្សេរីយ៉ា

2026/02/04 10:54:56 pm        280

សហរដ្ឋអាមេរិក បានបញ្ជូនកងទ័ពមួយក្រុមតូចទៅកាន់នីហ្សេរីយ៉ា នេះបើយោងតាមការលើកឡើងរបស់ឧត្តមសេនីយ៍ទទួលបន្ទុកបញ្ជាការអាមេរិកសម្រាប់ទ្វីបអាហ្វ្រិក កាលពីថ្ងៃអង្គារ (៣ កុម្ភៈ) ដែលជាការទទួលស្គាល់លើកដំបូងនៃកងកម្លាំងរបស់ខ្លួននៅទីនោះ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោន បានវាយប្រហារតាមអាកាសដ៏ធំនៅថ្ងៃបុណ្យណូអែល លើគោលដៅសកម្មប្រយុទ្ធ។

លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យវាយប្រហារតាមអាកាសលើអ្វីដែលលោកពិពណ៌នាថា ជាគោលដៅរបស់ក្រុមរដ្ឋអ៊ិស្លាម (ISIS) នៅនីហ្សេរីយ៉ា កាលពីខែធ្នូ កន្លងទៅ ហើយបាននិយាយថា អាចមានសកម្មភាពយោធាអាមេរិក បន្ថែមទៀតនៅទីនោះ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រធ្លាប់រាយការណ៍ថា អាមេរិក បានធ្វើប្រតិបត្តិការហោះហើរស៊ើបការណ៍លើប្រទេសនេះ ចេញពីប្រទេសហ្គាណា ចាប់តាំងពីយ៉ាងហោចណាស់ចុងខែវិច្ឆិកាមក។

លោកឧត្តមសេនីយ៍ជាន់ខ្ពស់ Dagvin Anderson បាននិយាយថា ក្រុមនៃកងកម្លាំងអាមេរិក ត្រូវបានបញ្ជូនទៅនីហ្សេរីយ៉ា បន្ទាប់ពីប្រទេសទាំងពីរឯកភាពគ្នាថា ត្រូវធ្វើបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងភេរវកម្មនៅអាហ្វ្រិកខាងលិច ប៉ុន្តែលោកមិនបានលម្អិតអំពីទំហំនិងវិសាលភាពនៃបេសកកម្មនេះទេ។ រដ្ឋមន្ត្រីក្រសួងការពារជាតិនីហ្សេរីយ៉ា Christopher Musa បានបញ្ជាក់ថា មានក្រុមមួយកំពុងធ្វើការក្នុងប្រទេសនេះ ប៉ុន្តែក៏មិនបានលម្អិតបន្ថែមដែរ។

អតីតមន្ត្រីអាមេរិកមួយរូបបាននិយាយថា ក្រុមរបស់អាមេរិកមួយនេះ ហាក់ដូចជាចូលរួមយ៉ាងសកម្មក្នុងការប្រមូលចារកម្មសម្ងាត់និងអនុញ្ញាតឱ្យកងកម្លាំងនីហ្សេរីយ៉ា វាយប្រហារក្រុមដែលមានទំនាក់ទំនងជាមួយពួកភេរវករ។ នីហ្សេរីយ៉ា បានស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីទីក្រុងវ៉ាស៊ីនតោន ឱ្យចាត់វិធានការ បន្ទាប់ពីលោក Trump បានចោទប្រទេសអាហ្វ្រិកខាងលិចមួយនេះថាបានបរាជ័យ មិនអាចការពារគ្រិស្តសាសនិកពីការធ្វើទុក្ខបុកម្នេញរបស់ពួកសកម្មប្រយុទ្ធអ៊ិស្លាមនិយម ដែលកំពុងប្រតិបត្តិការនៅភាគពាយព្យនៃប្រទេសនោះ៕


អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm