កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើក១៩ នៅថ្ងៃស្អែក

2022/03/16 07:36:41 pm        583

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមីនាស្អែកនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នឹងធ្វើជាម្ចាស់ដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាកងទ័ពអាស៊ានលើកទី១៩ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។

ក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន និងការឈានទៅរកកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន នា​ពេល​ខាងមុខ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គ​មេ​បញ្ជា​ការ​កងយោធពលខេមរភូមិន្ទ អញ្ជើញធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំអគ្គមេបញ្ជាការ​កងទ័ព​អាស៊ាន​លើកទី១៩ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»។

កិច្ចប្រជុំនេះ ​នឹងប្រព្រឹត្តទៅដោយមានការ​អញ្ជើញ​ចូលរួម​ពីអគ្គ​មេបញ្ជាការកងទ័ព​នៃ​បណ្តាប្រទេស​ជាសមាជិកអាស៊ាន។

ក្នុងនាមធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំនៅថ្ងៃស្អែក ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជា​ការរង ​នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ​និងប្រធានគណៈកម្មការរៀបចំ​កិច្ច​ប្រជុំ​អគ្គមេបញ្ជាការ​កងទ័ពអាស៊ាន ​ធ្លាប់បានបញ្ជាក់ថា​ នេះជាព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តសម្រាប់ផ្តល់​ឱកាស​ដល់ក្រសួងការពារជាតិ ​ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល​ ក្នុងការបង្ហាញ​កិត្យានុភាព ​និងសមត្ថភាព​នៃការត្រួសត្រាយផ្លូវ ​ដើម្បីរក្សាបាននូវឯកភាព ​សាមគ្គីភាព​ ភាពធន់ និងមជ្ឈភាពអាស៊ាន ​ជាដើម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ទៀតថា ​សម្រាប់កិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន​លើក​ទី១៩ ដែលកម្ពុជាធ្វើជាម្ចាស់ ​គឺបង្ហាញពីមោទនភាពរបស់ជាតិ ​កងយោធពលខេមរភូមិន្ទ និង​ជា​ប្រវត្តិសាស្ត្ររបស់ជាតិ ​ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ជាពិសេសនាដំណាក់កាលពិភពលោកកំពុងតែរាតត្បាតនៃជំងឺកូវីដ១៩ ដែលបង្ហាញឱ្យ​អន្តរជាតិ​មើលឃើញថា​កម្ពុជា ​មាន​លទ្ធភាព​គ្រប់គ្រាន់ក្នុងទប់ស្កាត់​ជំងឺឆ្លងជាសកលនេះ។

គួរបញ្ជាក់ថា ​កិច្ចប្រជុំខាងលើ គឺជាខ្លឹមសារនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ​ដែលកម្ពុជាធ្វើជាប្រធានរួមមាន៖​ មូលបទអាទិភាព ពិនិត្យមើល​ឯកសារ ទស្សនៈទាន, ឯកសារ​ពិភាក្សា​ និងតារាង​ប្រតិទិន សម្រាប់​កា​រប្រុងប្រៀប​កិច្ចប្រជុំ​រដ្ឋ​មន្ត្រីការពារជាតិអាស៊ានលើកទី១៦​ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២១​ ខែមិថុនាខាងមុខ៕

អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm