របាយការណ៍៖ អ៊ីស្រាអែលចង់ឲ្យសហរដ្ឋអាមេរិកវាយប្រហារអ៊ីរ៉ង់ តែលោក Trump នៅរារែក

2026/02/04 11:42:26 pm        73

ប្រទេសអ៊ីស្រាអែលកំពុងជំរុញសហរដ្ឋអាមេរិកឲ្យវាយប្រហារអ៊ីរ៉ង់ ទោះបីជាលោកប្រធានាធិបតី Donald Trump នៅរារែក ពាក់ព័ន្ធនឹងការវាយប្រហារបន្ថែមទៀត ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ក៏ដោយ។ នេះបើយោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ (ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦) ដោយបានដកស្រង់សម្តីរបស់មន្ត្រីអាមេរិកម្នាក់។

មន្ត្រីអ៊ីស្រាអែលជាច្រើនរូប រួមទាំងនាយសេនាធិការកងកម្លាំងការពារជាតិ លោកឧត្តមសេនីយ៍ Eyal Zamir និងនាយកទីភ្នាក់ងារ Mossad លោក David Barnea បានទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលសហរដ្ឋអាមេរិក កំពុងបង្កើនកងកម្លាំងរបស់ខ្លួន នៅក្នុងតំបន់នេះ។

លោក Trump បានព្រមានកាលពីថ្ងៃចន្ទថា «រឿងអាក្រក់ប្រហែលជាអាចនឹងកើតឡើង» ចំពោះអ៊ីរ៉ង់ ប្រសិនបើការចរចានុយក្លេអ៊ែរជាមួយសាធារណរដ្ឋឥស្លាមមិនទទួលបានជោគជ័យទេនោះ។ បើយោងតាមរបាយការណ៍ជាច្រើន បានឲ្យដឹងថា លោក Zamir បានរាយការណ៍ទៅនាយសេនាធិការចម្រុះ លោកឧត្តមសេនីយ៍ Dan Caine អំពីផែនការសង្គ្រាមរបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍កន្លងមក។

ដោយសំដៅទៅលើលោក Caine និងលោក Trump មន្ត្រីអាមេរិកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន Axios ថា៖ «វាមិនមានអ្វីខុសឡើយ ក្នុងការនិយាយថា គ្មានអ្វី នៅកិច្ចប្រជុំនោះ ផ្លាស់ប្តូរគំនិតរបស់លោក ឬប្រធានាធិបតីឡើយ ពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីរ៉ង់។ អ៊ីស្រាអែលពិតជាចង់ឲ្យមានការវាយប្រហារ។ តែលោកប្រធានាធិបតីនៅរារែក»។ ហើយមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ទៀត បានប្រាប់សារព័ត៌មាន Axios ដែរថា ប្រធានាធិបតីអាមេរិក «ពិតជាមិនចង់ធ្វើឡើយ»។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២៥ អ៊ីស្រាអែល ដែលគាំទ្រដោយទីក្រុងវ៉ាស៊ីនតោន បានបើកការវាយប្រហាររយៈពេល ១២ថ្ងៃលើអ៊ីរ៉ង់ ដោយបានកំណត់គោលដៅលើទីតាំងយោធា និងនុយក្លេអ៊ែរ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ និងអ្នកវិទ្យាសាស្ត្រជាច្រើនរូប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm