លោក MACRON និយាយថា ការរៀបចំបច្ចេកទេសសម្រាប់កិច្ចចរចាជាមួយលោក PUTIN កំពុងដំណើរការ

2026/02/04 11:45:43 pm        67

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ការរៀបចំសម្រាប់កិច្ចពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) កំពុងដំណើរការ។

លោកបានប្រាប់អ្នកយកព័ត៌មាន ខណៈពេលធ្វើដំណើរទៅកាន់ខេត្ត Upper Saone ថា៖«ការរៀបចំ កំពុងដំណើរការ ហើយការពិភាក្សាបច្ចេកទេសលើបញ្ហានេះ ក៏កំពុងដំណើរការដែរ»។

លោក ម៉ាក្រុង បានកត់សម្គាល់ថា ការពិគ្រោះយោបល់លើបញ្ហានេះ ក៏កំពុងត្រូវបានធ្វើឡើង ជាមួយដៃគូអឺរ៉ុប និងលោក វ្ល៉ូឌីមី ហ្សេឡិនស្គី ផងដែរ។ លោកបានបន្ថែមថា ការរៀបចំក៏កំពុងដំណើរការសម្រាប់ការពិភាក្សានាពេលអនាគតអំពីការបញ្ចប់ជម្លោះអ៊ុយក្រែន ក្រោមការឧបត្ថម្ភរបស់អ្វីដែលហៅថា សម្ព័ន្ធភាពនៃឆន្ទៈ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតការធានាសន្តិសុខសម្រាប់ទីក្រុងគីវ។

ទន្ទឹមនឹងនេះ លោក ម៉ាក្រុង បានបដិសេធមិនបញ្ជាក់ថាតើពេលណាដែលការសន្ទនាដែលរំពឹងទុកជាមួយលោក ពូទីន អាចកើតឡើងនោះទេ។ លោកបាននិយាយថា៖«ខ្ញុំគិតថា កិច្ចពិភាក្សានេះ នឹងមានប្រយោជន៍ ប៉ុន្តែខ្ញុំមិនគិតថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើតសន្តិភាព ក្នុងរយៈពេលប៉ុន្មានថ្ងៃ ឬ   សប្តាហ៍ខាងមុខនេះទេ»។

នៅថ្ងៃទី ១៤ ខែមករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov) បានពិពណ៌នាអំពីសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី ម៉ាក្រុង អំពីចេតនារបស់លោក ក្នុងការទាក់ទងលោក    ពូទីនថា ជាព្រឹត្តិការណ៍ផ្សព្វផ្សាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ លោកបានរំលឹកថា លោក ម៉ាក្រុង បាននិយាយម្តងហើយម្តងទៀតអំពីតម្រូវការសម្រាប់ការសន្ទនាបែបនេះ ប៉ុន្តែវាមិនដែលកើតឡើងទេ។ នាពេលថ្មីៗនេះ លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា លោក ពូទីន តែងតែបើកចំហចំពោះការសន្ទនា ហើយវានឹងកើតឡើង ក្នុងបរិយាកាស «សមស្រប»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        49
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        39
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm