លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើបទបង្ហាញជូនក្រុមអ្នកសារព័ត៌មានពីទីតាំងរងផលប៉ះពាល់ដោយសារទម្ងន់គ្រាប់ផ្លោង មេគ្រាប់បែកចង្កោមដ៏គ្រោះថ្នាក់ធ្លាក់មុជដីជម្រៅជិត ២ម៉ែត្រ ដែលប្រទះឃើញតាមផ្លូវជាតិលេខ៥៨ ចេញពីតំបន់បឹងត្រកួន ទៅប្រាសាទតាមាន់ ដែលស្ថិតនៅតំបន់ស៊ីវិលកម្ពុជា ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ការធ្វើបទបង្ហាញនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសដែលក្រុមការងារក្រសួងព័ត៌មាន ដឹកនាំដោយលោកជំទាវ ធន សយនារីរ័ត្ន ទីប្រឹក្សាក្រសួងព័ត៌មាន រួមជាមួយអ្នកសារព័ត៌មានមកពីរាជធានីភ្នំពេញ ចុះផ្តិតយកទិដ្ឋភាពដោយផ្ទាល់ទីតាំងរងគ្រោះ៕ រូប (AKP)






